សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

សម្រាប់ថ្ងៃទី៨ ទី៩ និងទី១០

នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៨ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទបីថ្ងៃចុងក្រោយនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖

  • ការបង្កើតផែនការតេស្ដ
  • ការតែងសំណួរមិនលម្អៀង
  • ការតែងសំណួរលម្អៀង
  • ធនាគារសំណួរ
  • ការវិភាគ និងការបង្កើតធនាគារសំណួរ

ការប្រើប្រាស់ ICT ក្នុងការបង្រៀន៖

  • ការយល់ដឹងពី Digital Literacy + Online Safety (Meta + Asean Foundation Curriculum + Code.org Curriculum)
  • បទបង្ហាញខ្លីពីកម្មវិធីផ្សេងៗដែលប្រើប្រាស់នៅក្នុង NGS៖ X-reading, Robotify, BSD, Planet Pop, Observic, NGS Mobile, M Learning Menual…
  • បទបង្ហាញអំពីការប្រើប្រាស់ការវាយតម្លៃបែបឌីជីថល
  • បទបង្ហាញពីការបង្កើតឧបករណ៍វាយតម្លៃ Google Form
  • ការបង្កើតឧបករណ៍វាយតម្លៃ Quizizz និងអនុវត្ត
  • ការប្រើប្រាស់ Canva សម្រាប់ការឌីហ្សាញ និងការអនុវត្ត
  • ការប្រើប្រាស់កម្មវិធី Naver Band សម្រាប់ការសិក្សាបែបចម្រុះ
  • ការបង្កើតឧបករណ៍ឌីជីថល Nearpod
  • ការប្រើប្រាស់កម្មវិធីផ្សេងៗ៖ Picker Wheel, Stop Watch, Mind Map, Power-user…

កម្រងរូបភាព៖

   

Comments