ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨ៈ០០ព្រឹក កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំមួយស្ដីព«កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ» ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅសាលប្រជុំ វិទ្យាល័យ ហ៊ុនសែន កំពង់ចាម ខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី ខ្លឹមសារ និងសកម្មភាពសំខាន់ៗក្នុងកិច្ចប្រជុំនេះរួមមាន៖ ១. មតិចាប់ផ្ដើមបើកកម្មវិធីនៃអង្គប្រជុំ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី បានផ្តល់មតិស្វាគមន៍ដល់សមាជិកអង្គប្រជុំ និងបានប្រកាសបើកកម្មវិធីនៃអង្គប្រជុំ។ ២. របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ ដោយលោក បេង ហេង នាយកសាលាបឋមសិក្សា អនុវត្តន៍ ហ៊ុនសែន និងលោក Read More …
