អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិគ្រួសារត្រកូលហ្រែងស៍ (FFF) និងអង្គការឆាលហ្វានកម្ពុជា ដើម្បី អនុវត្ត កម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រែកលៀប និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង និងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែក មួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាល កិច្ចល្អ នៅក្នុងវិស័យអប់រំ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មី នៃ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ត្រូវការជ្រើសរើស គ្រូប្រឹក្សាអាជីព ដែលមានសមត្ថភាពក្នុងការផ្តល់ប្រឹក្សា ឬសង្រ្គោះផ្លូវចិត្តបឋមដល់សិស្សានុសិស្សក្នុងសាលាគោលដៅ។
កម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើស គ្រូប្រឹក្សាអាជីព ប្រចាំនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង
Comments
Job Category: ប្រឹក្សាអាជីព
Job Type: Full Time
Job Location: វិទ្យាល័យ ហ៊ុនសែន ពាមជីកង
Job Education: កម្រិត បរិញ្ញាបត្រ
Job Experience: ១ ឆ្នាំ ទៅ ២ឆ្នាំ
Age: ២០ឆ្នាំ ដល់២៤ឆ្នាំ
Teacher Position: ក្របខណ្ឌ គ្រូមធ្យម