Primary Education

ប្រព័ន្ធ​រំឭក​ជា​មុន​សម្រាប់​ទប់ស្កាត់​សិស្ស​បោះបង់​ការ​សិក្សា
Description:

ឯកសារ “ប្រព័ន្ធ​រម្លឹក​ជាមុន​សម្រាប់​ទប់ស្កាត់​សិស្ស​បោះបង់​ការ​សិក្សា” ជា​ឧបករណ៍​សម្រាប់​ឱ្យ​គណៈ​គ្រប់គ្រង​សាលារៀន ជួយ​លុប​បំបាត់​សិស្ស​បោះបង់​ការ​សិក្សា​តាម​សាលារៀន។ ឯកសារ​នេះ​ត្រូវ​បាន​រៀបរៀង​ឡើង​ដោយ​ក្រុម​ការងារ​ដែលមាន​សមាសភាព​មន្ត្រី​មកពី​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះទូទៅ នាយកដ្ឋាន​បឋម​សិក្សា នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹតការ នាយកដ្ឋាន​ធានា​គុណភាព​អប់រំ និង​មន្ទីរ ការិយាល័យ អប់រំ យុវជន និង​កីឡា និង​អ្នកពាក់ព័ន្ធ​កម្រិត​សាលារៀន​មក​ពី​ខេត្ត​សៀមរាប រតនគីរី ស្ទឹងត្រែង តាកែវ ព្រះវិហារ ព្រះសីហនុ កំពត កំពង់ចាម និង​កំពង់ស្ពឺ ដោយ​សហការ​ជាមួយ​អង្គការ UNICEF។