ឯកសារជំនួយស្មារតី
សៀវភៅណែនាំស្តីពីការអប់រំស្ទែម ១២ វិច្ឆិកា ២០២២.pdf
សិក្សាអត្ថបទអក្សរសិល្ប៍សម្រាប់មធ្យមសិក្សាបឋមភូមិ ជាជំនួយសម្រាប់លោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាទាំងឡាយ ជាពិសេសប្អូនៗសិស្សានុសិស្សដែលកំពុងសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ក្នុងការរៀននិងបង្រៀនសិក្សាអត្ថបទអក្សរសិល្ប៍។ ឯកសារនេះមានបង្ហាញពីខ្លឹមសារសំខាន់ៗអំពីការបង្ហាញអត្ថបទ ការវិភាគអត្ថបទ ការសន្និដ្ឋាន ដោយលើកយកអក្សរសិល្ប៍ ៖
– រឿង សូផាត
– រឿង ដើមកំណើតទីក្រុងភ្នំពេញ
– រឿង មាលាដួងចិត្ត
– រឿង ប្រាសាទអង្គរ
– រឿង កុលាបប៉ៃលិន
– រឿង ធនញ្ជ័យ
ឯកសារ “ប្រព័ន្ធរម្លឹកជាមុនសម្រាប់ទប់ស្កាត់សិស្សបោះបង់ការសិក្សា” ជាឧបករណ៍សម្រាប់ឱ្យគណៈគ្រប់គ្រងសាលារៀន ជួយលុបបំបាត់សិស្សបោះបង់ការសិក្សាតាមសាលារៀន។ ឯកសារនេះត្រូវបានរៀបរៀងឡើងដោយក្រុមការងារដែលមានសមាសភាពមន្ត្រីមកពីនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ នាយកដ្ឋានធានាគុណភាពអប់រំ និងមន្ទីរ ការិយាល័យ អប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធកម្រិតសាលារៀនមកពីខេត្តសៀមរាប រតនគីរី ស្ទឹងត្រែង តាកែវ ព្រះវិហារ ព្រះសីហនុ កំពត កំពង់ចាម និងកំពង់ស្ពឺ ដោយសហការជាមួយអង្គការ UNICEF។
ឯកសារបំណិនជីវិតស្តីពីបរិស្ថាន និងរៀបរៀងក្រោមកិច្ចសហការរវាងក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា ក្រុមគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប និងអ្នកជំនួយការបច្ចេកទេសគម្រោង SEAL របស់អង្គការ VVOB។ សៀវភៅនេះនឹងផ្តល់នូវខ្លឹមសារសង្ខេប សម្រាប់ឱ្យ គ្រូឧទ្ទេស និងគ្រូនូវសាលាគរុកោសល្យ និងនៅសាលាបឋមសិក្សា សម្រាប់យកទៅប្រើប្រាស់ក្នុងការបង្រៀនផ្នែកបំណិនជីវិតបរិស្ថាន។