ព្រៃវែងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមូលដ្ឋាន១០ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង និង អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ហ៊ឹម ស៊ីមហួន អនុប្រធានអង្គការខេប លោក អ៊ុល រុន ទីប្រឹក្សាជាតិជាន់ខ្ពស់ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី និងការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងពីរប្រមាណជា ៦០នាក់។ ក្នុងសិក្ខាសាលារយៈពេល ១០ថ្ងៃនេះ បានលើកឡើងនូវប្រធានបទសំខាន់ៗជាច្រើនដូចជា៖ ការតម្រង់ទិសសាលារៀនជំនាន់ថ្មី៖ ការបង្ហាញពីវីដេអូអំពីសាលារៀនជំនាន់ថ្មី ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី៖ បណ្ណាល័យសតវត្សទី ២១ ការប្រើ Read More …
