វគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធរំលឹកជាមុន សម្រាប់សាលាជំនាន់ថ្មីអរញ្ញរង្សី និងព្រះអង្គឌួង

#សៀមរាប

កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំជាវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមករា ឆ្នាំ២០២៤  លើការប្រើប្រាស់ប្រព័ន្ធរំឮកជាមុនហៅកាត់ជាភាសាបរទេសថា EWS សម្រាប់សាលារៀនជំនាន់ថ្មីពីរដែលទើបនឹងបង្កើតគឺនៅ អនុវិទ្យាល័យ អរញ្ញរង្សី ខេត្តសៀមរាប និងវិទ្យាល័យព្រះអង្គឌួងនៅខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីសម្រួលដល់ការគ្រប់គ្រងលើការងារបង្រៀន និងរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤។ កម្មវិធីនេះដឹកនាំដោយលោក ជិន ភិរុណ ប្រធានក្រុមអាយស៊ីធី និងសម្របសម្រួលដោយមន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះផ្ដោតជាសំខាន់ទៅលើ ដំណើរនៃការគ្រប់គ្រងសាលារៀនដោយប្រើបច្ចេកវិទ្យាឌីជីថល ការបង្កើតសាលារៀន អគារ បន្ទប់ បង្កើតគណនីនាយក គ្រូ សិស្សនៅក្នុងប្រព័ន្ធ ការបង្កើតថ្នាក់រៀន បង្កើតកាលវិភាគសិក្សា ការគ្រប់គ្រងវត្តមានសិស្ស ការពិនិត្យលើឥរិយាបថសិស្ស ការបញ្ចូលពិន្ទុ គ្រប់គ្រងពិន្ទុ លទ្ធផលសិក្សាជាដើម។

គួរបញ្ជាក់ផងដែរ ប្រព័ន្ធរំឮកជាមុននេះបានដាក់ដំណើរការសាកល្បងក្នុងឆ្នាំសិក្សាកន្លងមកទៅលើសាលារៀនជំនាន់ថ្មីមួយចំនួន និងសាលាផ្សេងៗទៀតដែលស្និតនៅក្នុងគម្រោងនានារបស់អង្គការខេប ដោយឡែកនៅសាលារៀនជំនាន់ថ្មីដទៃទៀតដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ ព្រែកលៀប ព្រែកអញ្ចាញ ពាមជីកង និងកំពង់ចាម ប្រើប្រាស់លើកម្មវិធី​ NGS Mobile ដែលមានលក្ខណៈស្រដៀងគ្នានេះដែរ។

Comments