ថ្ងៃទី៧
នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៧ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទី៧ នេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖
ការវាយតម្លៃសិស្សក្នុងថ្នាក់រៀន
ផ្នែកទី១៖ គោលការណ៍មូលដ្ឋាន និងបញ្ញាត្តិនៃការវាយតម្លៃ
- ប្រភេទនៃការវាយតម្លៃ៖ ការវាយតម្លៃបែបដំណាក់ និងបែបសរុប
- ការបកស្រាយពិន្ទុតេស្ដ៖ ការវាយតម្លៃបែបចំណាត់ថ្នាក់ និងការវាយតម្លៃបែបលក្ខណៈវិនិច្ឆ័យ
- ចរិតលក្ខណៈនៃពិន្ទុ និងការប្រឡងដែលល្អ
ផ្នែកទី២៖ យុទ្ធសាស្ត្ររៀបចំ និងបង្កើតតេស្ដ
- ការសរសេរវត្ថុបំណង
កម្រងរូបភាពសម្រាប់ថ្ងៃទី៧៖