សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី៣ ទី៤ និងទី៥

នៅថ្ងៃ ទី២១ ទី២២ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ ទី៤ និងទី៦នៃកម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទទាំង៣ថ្ងៃ នេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖

ប្រធានបទសម្រាប់ថ្ងៃទី៣៖

ការសិក្សាបែបស្ថាបនានិយម (Constructivist Learning)

មេរៀនទី១៖ តើការសិក្សាបែបស្ថាបនានិយមគឺជាអ្វី?

  • ការផ្សាភ្ជាប់ការិក្សាបែបស្ថាបនានិយម និងទ្រឹស្ដីសិក្សាផ្សេងៗ
  • និយមន័យការសិក្សាបែបស្ថាបនានិយម
  • គោលការណ៍សំខាន់ៗនៃការសិក្សាបែបស្ថាបនានិយម
  • ហេតុអ្វីបានជាការសិក្សាបែបស្ថាបនានិយមមានប្រសិទ្ធភាព?

មេរៀនទី២៖ ការអនុវត្តការសិក្សាបែបស្ថាបនានិយមនៅក្នុងថ្នាក់រៀន

  • ការផ្សាភ្ជាប់ការសិក្សាបែបស្ថាបនានិយម និង Bloom’s Taxonomy
  • ការបង្កើតបញ្ញាត្តិ និងការសិក្សាបែបស្ថាបនានិយម
  • ការបង្កើតបញ្ញាត្តិពីរផ្ទុយគ្នា
  • យុទ្ធសាស្ត្របង្រៀនដ៏មានប្រយោជន៍សម្រាប់ការសិក្សាបែបស្ថាបនានិយម

ប្រធានបទសម្រាប់ថ្ងៃទី៤៖

មេរៀនទី៣៖ ការបង្កើតបរិបទស្ថាប័នដើម្បីលើកកម្ពស់ការសិក្សាបែបស្ថាបនានិយម

  • ឧទាហរណ៍នៃដំណើរការ (Process) និងផលិតផល (Product) ក្នុងការសិក្សាបែបស្ថាបនានិយម
  • ការសិក្សាបែបស្ថាបនានិយម និងបច្ចេកវិទ្យា

មេរៀនទី៤៖ ការវាយតម្លៃសិស្សតាមបែបស្ថាបនានិយម

  • ការវាយតម្លៃផ្ទុយគ្នានៃការសិក្សាបែបប្រពៃណី និងការសិក្សាបែបស្ថាបនានិយម
  • យុទ្ធសាស្ត្រវាយតម្លៃក្នុងបរិស្ថានសិក្សាបែបស្ថាបនានិយម
  • ឧទាហរណ៍ជាក់ស្ដែងនៃវិធីសាស្ត្រវាយតម្លៃដែលប្រើប្រាស់សម្រាប់វាយតម្លៃការសិក្សាបែបស្ថាបនានិយម

ការអប់រំស្ទែម៖

  • និយមន័យការអប់រំបែបស្ទែម
  • កម្រិតទាំង៤របស់ស្ទែម
  • លក្ខណៈស្ដង់ដាស្ទែមទាំង ១៥
  • ការអនុវត្តស្ទែមក្នុងសាលារៀនជំនាន់ថ្មី

ប្រធានបទសម្រាប់ថ្ងៃទី៥៖

សំណួរប្លូមតាក់សូណូមី Bloom’s Taxonomy

  • អ្វីជា តាក់សូណូមី?
  • និយមន័យតាមកម្រិតនីមួយៗ
  • ការប្រើប្រាស់តាក់សូណូមីសម្រាប់ការវាយតម្លៃ ការបង្កើតកម្មវិធីសិក្សា  និងការបង្រៀន
  • ការប្រើប្រាស់តាក់សូណូមីក្នុងការសរសេរវត្ថុបំណងអប់រំតាមមុខវិជ្ជា
  • ការប្រើប្រាស់តាក់សូណូមីដើម្បីបង្កើតសំណួរ ឬលំហាត់

កម្រងរូបភាពសម្រាប់ថ្ងៃទី៣ ទី៤ និងទី៥៖

         

Comments