ថ្ងៃបីកើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទីម្ភៃប្រាំពីរ ខែតុលា ឆ្នាំពីរពាន់ម្ភៃ ពីរ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពសា លារៀននិងការអនុវត្តសកម្មភាពសាលារៀនកាលពីពេលកន្លងមក នៅសាលប្រជុំតូចនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ។
កិច្ចប្រជុំនេះមានវត្តមានអញ្ជើញ ចូលរួមពីឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងជាអគ្គនាយករង នៃអគ្គ នាយកដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកក្រុមប្រឹក្សាភិបាល មន្រ្តីកម្មវិធីសាលារៀនជំនាន់ថ្មី គណៈនាយកសាលារៀនទាំងអស់ចំនួន ២៣នាក់ ស្រ្តី២នាក់។
កិច្ចប្រជុំនេះមានគោលបំណង៖
- រាយការណ៍ពីវឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២
- បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម
- បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង
- បទបង្ហាញពីវឌ្ឍនភាពនៃបឋមសិក្សា ព្រះរាជអគ្គមហេសី ខេត្តកំពង់ស្ពឺ។
Comments