វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១

សៀមរាប

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១ ដឹកនាំដោយលោក ពេជ្រ សុភឿនមន្ត្រីទទួលបន្ទុកផ្នែកបណ្ណាល័យ ដោយមានលោកគ្រូ អ្នកគ្រូចូលរួមពីគ្រប់បណ្ដាសាលាជំនាន់ថ្មីទាំង ១៣សាលា មានអ្នកចូលរួមចំនួន ៣៥នាក់ ដោយចែកចេញជា ២វគ្គគឺ វគ្គទី១ ការគ្រប់គ្រងបណ្ណាល័យទូទៅ និងវគ្គទី២ កម្មវិធីគ្រប់គ្រងបណ្ណាល័យ PMB។

សកម្មភាពបណ្ដុះបណ្ដាលក្នុងរយៈពេលទាំងបួនថ្ងៃរួមមាន៖

ការអប់រំសតវត្សរ៍ទី២១ រួមមាន ការបង្ហាញចំពោះវិស័យអប់រំក្នុងសតវត្សរ៍ទី២០ និងទស្សនៈថេល័រនិយម បង្ហាញពីវីដេអូស្ដីពីទ្រឹស្ដីនិយមរបស់លោកថេល័រនៅក្នុងសតវត្សរ៍ទី២០ ការអប់រំក្នុងសតវត្សរ៍ទី២១ និងវីដេអូបង្ហាញពីការអប់រំក្នុងសតវត្សរ៍ទី២១

ការរៀបចំធនធានរូបវន្ត និងឌីជីថល រួមមាន បទបង្ហាញវីដេអូដោយបណ្ណារក្សដែលធ្វើការនៅក្នុងបណ្ណាល័យសតវត្សរ៍ទី២១ ការអនុវត្តឱ្យអ្នកចូលរួមស្វែងរក ដកស្រង់ឧទាហរណ៍ជាក់លាក់ពីវីដេអូដែលសង្កេតឃើញអំពីគោលការណ៍ណែនាំដែលបានពិពណ៌នានៅក្នុងផ្នែកទី២នៃសៀវភៅស្ដង់ការបណ្ណាល័យសតវត្សរ៍ទី២១ (ទីតាំង និងបរិវេណ ការរៀបចំបរិវេណ) និងលទ្ធភាពប្រើប្រាស់ជារូបវន្ត និងឌីជីថល។

ធនធានមនុស្សសម្រាប់បណ្ណាល័យ រួមមាន ចាប់ផ្ដើមជាមួយនឹងការវាយតម្លៃដោយខ្លួនឯងលើបណ្ណាល័យរបស់អ្នកចូលរួមម្នាក់ៗដោយប្រើឧបករណ៍វាយតម្លៃក្នុងឧបសម្ព័ន្ធ១០ខ

ពិនិត្យឡើងវិញនូវគោលការណ៍ណែនាំចំនួន ១១ចំណុចស្ដីពីធនធានមនុស្សសម្រាប់បណ្ណាល័យនៅក្នុងបទបង្ហាញ។

សេវា និងកម្មវិធីរបស់បណ្ណាល័យដោយពិនិត្យឡើងវិញនូវគោលការណ៍ណែនាំចំនួន ១៩ចំនុចលើសេវាកម្មបណ្ណាល័យ និងប្រូក្រាមក្នុងបទបង្ហាញ

ក្របខ័ណ្ឌរដ្ឋបាល និងហិរញ្ញវត្ថុនៃបណ្ណាល័យ ដោយពិនិត្យឡើងវិញនូវគោលការណ៍ណែនាំចំនួន១២ ស្ដីពីក្របខ័ណ្ឌរដ្ឋបាល និងហិរញ្ញវត្ថុរបស់បណ្ណាល័យនៅក្នុងបទបង្ហាញ

តួនាទីបណ្ណារក្ស រួមមាន តួនាទីបណ្ណារក្ស អាកប្បកិរិយាបណ្ណារក្ស និងភារកិច្ចរបស់បណ្ណារក្ស

ការបណ្ដុះបណ្ដាលទី១ (ការដាក់ស្លាកសញ្ញា បញ្ជីសារពើភ័ណ្ឌរបស់ថេប្លេត កំណត់ហេតុនៃការផ្លាស់ប្ដូរ តារាងត្រួតពិនិត្យចេញចូល របាយការណ៍ប្រើប្រាស់។

ការបណ្ដុះបណ្ដាលទី២ (ការថែទាំថេប្លេត ការបាត់បង់ ឬការលួចថេប្លេត និងការការពារសិស្ស)

ការបណ្ដុះបណ្ដាលទី៣ (ការជ្រើសរើសកម្មវិធី ការគ្រប់គ្រងកម្មវិធី និងការប្រើប្រាស់កម្មវិធី)

ការអភិវឌ្ឍសមូហកម្មសៀវភៅ និងការគ្រប់គ្រង រួមមាន ហេតុអ្វីចាំបាច់មានគោលការណ៍សមូហកម្មសៀវភៅ? ខ្លឹមសារនៃគោលការណ៍សមូហកម្មសៀវភៅ ការចាប់ផ្ដើមជាមួយគោលបំណង តើអ្នកនឹងប្រមូលសម្ភារៈប្រភេទណាខ្លះ? ឧបករណ៍ដើម្បីកំណត់ទីតាំងមាតិកាបើកចំហរ តើអ្នកនឹងវាយតម្លៃនៃការធ្វើសមូហកម្មសៀវភៅរបស់អ្នកដោយរបៀបណា? គោលការណ៍សម្រាប់ធ្វើការសម្រេចចិត្ត គោលការណ៍នៃការធ្វើសមូហកម្មសៀវភៅ តើនរណាខ្លះនឹងអាចចូលទៅប្រើនូវសមូហកម្មទាំងនោះ? ការវាយតម្លៃនៃសមូហកម្មសៀវភៅ ការដកចេញ តើអ្នកនឹងដកចេញ ឬលុបនូវអ្វីខ្លះ? ក្នុងករណីពិសេស ព័ត៌មានជំនួយចុងក្រោយ ការទំនាក់ទំនង សង្ខេបគោលការណ៍នៃការធ្វើសមូហកម្មសៀវភៅ ការបង្កើតនូវសមូហកម្មដោយប្រើប្រាស់ធនធានអប់រំបើកចំហរ OER

លក្ខណៈទូទៅនៃកម្មវិធីគ្រប់គ្រងបណ្ណាល័យ PMB រួមមាន អ្វីទៅជាកម្មវិធី PMB អត្ថប្រយោជន៍ លក្ខណៈពិសេស PBM និងមុខងារសំខាន់ៗរបស់ PMB (សេវាកម្ម កាតាឡុក អាជ្ញា របាយការណ៍ គ្រប់គ្រង)

ផ្នែកគ្រប់គ្រង រួមមាន ច្បាប់ចម្លង សមាជិកអ្នកអាន និងអ្នកប្រើប្រាស់

ផ្នែករបាយការណ៍ រួមមាន ចំណងជើងសៀវភៅ ចំនួនសៀវភៅទាំងអស់ សមាជិកអ្នកអាន និងបង្កើតបាកូដ

ផ្នែកអាជ្ញា រួមមានអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ និងកូដដឺវ៉េ

ផ្នែកកាតាឡុក រួមមាន ការបង្កើតឯកសារថ្មី និងច្បាប់ចម្លង

ផ្នែកសេវាកម្ម រួមមាន ការបង្កើតសមាជិកថ្មី និងការខ្ចី-សង

កាតាឡុកសាធារណៈ រួមមាន ការស្វែងរកឯកសារ និងការកក់ខ្ចី

Comments