ព្រៃវែងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤
កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមូលដ្ឋាន១០ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង និង អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ហ៊ឹម ស៊ីមហួន អនុប្រធានអង្គការខេប លោក អ៊ុល រុន ទីប្រឹក្សាជាតិជាន់ខ្ពស់ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី និងការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។
សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងពីរប្រមាណជា ៦០នាក់។ ក្នុងសិក្ខាសាលារយៈពេល ១០ថ្ងៃនេះ បានលើកឡើងនូវប្រធានបទសំខាន់ៗជាច្រើនដូចជា៖
- ការតម្រង់ទិសសាលារៀនជំនាន់ថ្មី៖ ការបង្ហាញពីវីដេអូអំពីសាលារៀនជំនាន់ថ្មី ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី៖ បណ្ណាល័យសតវត្សទី ២១ ការប្រើ ICT ក្នុងការបង្រៀន បន្ទប់មុខវិជ្ជា និង ការផ្តល់សិទ្ធិអំណាចដល់សិស្ស …។
- គោលនយោបាយ និងគោលការណ៍ណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី៖ គោលការណ៍ស្នូលនៃសាលារៀនជំនាន់ថ្មីលក្ខណៈវិនិច្ឆ័យសាលារៀនជំនាន់ថ្មី និងកត្ដាវាស់វែងផ្សេងៗទៀត (NGS Matric) គោលការណ៍ណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី។
- ក្របខណ្ឌអភិវឌ្ឍន៍គ្រូបង្រៀន៖ ការអភិវឌ្ឍសំណុំឯកសារគ្រូបង្រៀន ផែនការគន្លងអាជីពគ្រូបង្រៀន (Teacher Career Path Planning) មូលហេតុដែលយើងត្រូវធ្វើផែនការអភិវឌ្ឍន៍អាជីពគ្រូបង្រៀន ការធ្វើផែនការ និងការអនុវត្ត ការផ្ដល់ប្រឹក្សាទល់មុខ ការសង្កេតការបង្រៀន និងការបង្រៀនជាក្រុម សហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន ដំណើរទស្សនកិច្ចសិក្សាក្រៅសាលា ឱកាសទទួលបានការអភិវឌ្ឍសមត្ថភាពបន្ថែម ការបង្រៀនបែបឆ្លុះបញ្ចាំង តួនាទីគ្រូប្រឹក្សាគរុកោសល្យ (Mentor) នៅក្នុងប្រព័ន្ធគាំទ្រគ្រូបង្រៀនសាលារៀនជំនាន់ថ្មី ការប្រើប្រាស់កម្មវិធី Observic ដើម្បីផ្ដល់ការប្រឹក្សាដល់គ្រូបង្រៀនបែបឌីជីថល។
- ការអប់រំនៅសតវត្សរ៍ទី ២១៖ អន្តរកាលក្នុងវិស័យអប់រំ៖ ការផ្លាស់ប្ដូរពីសតវត្សទី២០ ទៅសតវត្សទី២១ ទ្រឹស្តី ថេល័រ (Taylorism) របៀបដែលកម្មវិធីសាលារៀនជំនាន់ថ្មីឆ្លើយតបទៅនឹងការរៀនបែបសតវត្សរ៍ទី២១ បំណិនសតវត្សទី ២១ (4Cs, IMT, FLIPS) បញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងការអប់រំនៅសតវត្សទី ២១ ការយល់ដឹងអំពីការកែទម្រង់ដំណើរការបង្រៀន និង រៀននៅកម្ពុជា និង វិធីថ្មីដើម្បីកែលម្អការអនុវត្តការបង្រៀនក្នុងសាលារៀនជំនាន់ថ្មី។
- ការរៀនបែបសកម្ម និងថ្នាក់រៀនត្រឡប់៖ បច្ចេកទេសបង្រៀន Think pair share បច្ចេកទេសបង្រៀន Jigsaw បច្ចេកទេសបង្រៀន Gallery walks…។
- ការសិក្សាបែបស្ថាបនានិយម (Constructivist Learning )៖
មេរៀនទី១៖ តើការសិក្សាបែបស្ថាបនានិយមគឺជាអ្វី?៖ ហេតុអ្វីបានជាការសិក្សាបែបស្ថាបនានិយមមានប្រសិទ្ធភាព? ការផ្សាភ្ជាប់ការសិក្សាបែបស្ថាបនានិយម និងទ្រឹស្ដីសិក្សាផ្សេងៗនិយមន័យការសិក្សាបែបស្ថាបនានិយម គោលការណ៍សំខាន់ៗនៃការសិក្សាបែបស្ថាបនានិយម។
- មេរៀនទី២៖ ការអនុវត្តការសិក្សាបែបស្ថាបនានិយមនៅក្នុងថ្នាក់រៀន៖ ការផ្សាភ្ជាប់ការសិក្សាបែបស្ថាបនានិយម និង Bloom’s Taxonomy ការបង្កើតបញ្ញត្តិ និងការសិក្សាបែបស្ថាបនានិយម ការបង្កើតបញ្ញតិ្តពីរផ្ទុយគ្នា យុទ្ធសាស្រ្តបង្រៀនដ៏មានប្រយោជន៍សម្រាប់ការសិក្សាបែបស្ថាបនានិយម។
- មេរៀនទី៣៖ ការបង្កើតបរិបទស្ថាប័នដើម្បីលើកម្ពស់ការសិក្សាបែបស្ថាបនានិយម៖ ឧទាហរណ៍នៃ ដំណើការ (Process) និង ផលិតផល (Product) ក្នុងការសិក្សាបែបស្ថាបនានិយម ការសិក្សាបែបស្ថាបនានិយម និងបច្ចេកវិទ្យា។
- មេរៀនទី៤៖ ការវាយតម្លៃសិស្សតាមបែបស្ថាបនានិយម៖ ការវាយតម្លៃផ្ទុយគ្នានៃការសិក្សាបែបប្រពៃណី និងការសិក្សាបែបស្ថាបនានិយម យុទ្ធសាស្រ្តវាយតម្លៃក្នុងបរិស្ថានសិក្សាបែបស្ថាបនានិយម ឧទាហរណ៍ជាក់ស្ដែងនៃវិធីសាស្រ្តវាយតម្លៃដែលប្រើប្រាស់សម្រាប់វាយតម្លៃការសិក្សាបែបស្ថាបនានិយម។
- ការសិក្សាបែបសហការ (Cooperative Learning)៖ អ្វីជាការសិក្សាបែបសហការ? គោលបំណង និងធាតុសំខាន់ៗនៃការសិក្សាបែបសហការ របៀបផ្សេងៗ ក្នុងការប្រើប្រាស់ការសិក្សាបែបសហការក្នុងថ្នាក់រៀន ការរៀបចំថ្នាក់រៀនដើម្បីជួយការសិក្សាបែបសហការ ការអនុវត្តការសិក្សាបែបសហការនៅក្នុងថ្នាក់រៀន ការអង្កេតវីដេអូពីការអនុវត្តការបង្រៀនតាមបែបសហការ។
- ការសិក្សាបែបគម្រោង៖ ទ្រឹស្តីផ្សេងៗទាក់ទងនិងការសិក្សាបែបគម្រោង ហេតុអ្វីគេនិយមប្រើការសិក្សាបែបគម្រោងនៅក្នុងបរិបទ អប់រំក្នុងសតវត្សរ៍ទី២១? លក្ខណៈពិសេសៗនៃការសិក្សាបែបគម្រោង ការប្រៀបធៀបការសិក្សាបែបគម្រោង និងការសិក្សាបែបប្រពៃណី ទំនាក់ទំនងរវាងការសិក្សាស្ថាបនានិយម និងការសិក្សាបែប គម្រោង ការអនុវត្តជាក់ស្តែងការសិក្សាបែបគម្រោង ទិដ្ឋភាពទូទៅនៃការសិក្សាបែបគម្រោង ការកំណត់សំណួរគន្លឹះ ការធ្វើផែនការសកម្មភាពអនុវត្តគម្រោង ការធ្វើបទបង្ហាញការសិក្សាបែបគម្រោង ការរៀបចំចាត់ចែងធនធានសម្រាប់ពិព័រណ៍ការសិក្សាបែប គម្រោង ប្រធានបទគម្រោងតាមមុខវិជ្ជា ការវាយតម្លៃការសិក្សាបែបគម្រោង ការវាយតម្លៃផ្ទុយគ្នារវាងការសិក្សាបែបប្រពៃណី និងការសិក្សាបែបស្ថាបនានិយម យុទ្ធសាស្រ្តវាយតម្កៃក្នុងបរិស្ថានសិក្សាបែបគម្រោង ឧទាហរណ៍ជាក់ស្តែងអំពីការវាយតម្កៃការសិក្សាបែប ស្ថាបនានិយម។
- ការវាយតម្លៃសិស្សក្នុងថ្នាក់រៀន៖ គោលការណ៍មូលដ្ឋាន និងបញ្ញត្តិនៃការវាយតម្លៃ (ប្រភេទនៃការវាយតម្លៃ ការវាយតម្លៃបែបដំណាក់ និងបែបសរុប) ការបកស្រាយពិន្ទុតេស្ត (ការវាយតម្លៃបែបចំណាត់ថ្នាក់ និងការវាយម្លៃបែបលក្ខណៈវិនិច្ឆ័យ) ចរិតលក្ខណៈនៃពិន្ទុ និងការប្រឡងដែលល្អ។
- យុទ្ធសាស្រ្តជាក់ស្តែងសម្រាប់រៀបចំ និងបង្កើតតេស្ត៖ ការសរសេរវត្ថុបំណងបង្រៀន Bloom Taxonomy ការបង្កើតតារាងផែនការតេស្ត ការសរសេរសំនួរមិនលម្អៀង ការសរសេរសំនួរលម្អៀង និងការដាក់ពិន្ទុ ការបង្កើតធនាគារសំណួរ ការវិភាគសំណួរ និងការបង្កើតធនាគារសំណួរ។
- ការបង្រៀនតាមតម្រូវការសិស្ស (Differentiated Instruction)៖ ផលអាក្រក់នៃការដាក់ស្លាកសិស្ស Dangers of Student Labeling) គោលការណ៍គ្រឹះ ពហុបញ្ញា(Multiple Intelligences) ក្រុមផ្សេងៗនៃសិស្ស និងកត្តាគួរ
ជៀសវាង ការគ្រប់គ្រងថ្នាក់រៀន (Classroom Management Skills) អ្វីទៅជាការគ្រប់គ្រងថ្នាក់រៀន? ការរក្សាសន្ទុះកម្លាំងចលករ (Momentum)នៅពេលកំពុងបង្រៀន វិន័យថ្នាក់រៀន។ - ការប្រើប្រាស់ ICT ក្នុងការបង្រៀន៖ ការណែនាំ និងចែកកុំព្យូទ័រយួរដៃជូនលោកគ្រូ អ្នកគ្រូ ការស្វែងយល់ពីបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ (ICT) បទបង្ហាញការប្រើប្រាស់កម្មវិធីផ្សេងៗ (Observic and X-reading) បទបង្ហាញអំពីការប្រើប្រាស់ការវាយតម្លៃបែបឌីជីថល ការបង្កើត Email ភ្ជាប់ជាមួយ Google Account បទបង្ហាញពីការបង្កើតឧបករណ៍វាយតម្លៃ Quizizz Canva Kahoot បទបង្ហាញ និងការអនុវត្តការបង្កើតឧបករណ៍វាយតម្លៃ (Google Form) ការពិភាក្សាពីការប្រើប្រាស់ការវាយតម្លៃបែបឌីជីថល បទបង្ហាញការគ្របគ្រង់ថ្នាក់រៀនអេឡិចត្រូនិចតាមរយៈ Google Classroom។
- ការអប់រំបំណិនជីវិត៖ ការវាយតម្លៃកម្មវិធីបំណិនជីវិត (Soft Skills and Hard Skills) បញ្ញត្តិនិងគំរូនៃការអប់រំបំណិនជីវិតការណែនាំការអប់រំបំណិនជីវិតតាមមូលដ្ឋានវិធីសាស្រ្តផ្សេងៗ (គំរូ IBEC និងគំរូ ៦ដំណាក់កាល) ក្នុងការរៀនបំណិនជីវិតតាមមូលដ្ឋានកម្មវិធីសិក្សាបំណិនជីវិតគម្រោង IBEC
- ការវាយតម្លៃទទួលស្គាល់គុណភាពសាលា រៀនជំនាន់ថ្មី៖ បទបង្ហាញពី គោលនយោបាយសាលារៀនជំនាន់ថ្មី គោលការណ៍ប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី ក្របខណ្ឌវាយតម្លៃទទួលស្គាល់សាលារៀនជំនាន់ថ្មី។