កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨ៈ០០ព្រឹក កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំមួយស្ដីព«​កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ» ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅសាលប្រជុំ វិទ្យាល័យ ហ៊ុនសែន កំពង់ចាម ខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី

ខ្លឹមសារ និងសកម្មភាពសំខាន់ៗក្នុងកិច្ចប្រជុំនេះរួមមាន៖

១. មតិចាប់ផ្ដើមបើកកម្មវិធីនៃអង្គប្រជុំ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី បានផ្តល់មតិស្វាគមន៍ដល់សមាជិកអង្គប្រជុំ និងបានប្រកាសបើកកម្មវិធីនៃអង្គប្រជុំ។

២. របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ ដោយលោក បេង ហេង នាយកសាលាបឋមសិក្សា អនុវត្តន៍ ហ៊ុនសែន និងលោក សឿង វ៉ាន់ នាយក វិទ្យាល័យ ហ៊ុនសែន កំពង់ចាម។

៣. របាយការណ៍វឌ្ឍនភាពលើការអនុវត្តសកម្មភាពឆ្នាំ២០២៣ និងការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ ដោយលោក អ៊ុល រុន ប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី។

៤. របាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងផែនការបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ដោយលោក ផាន់ ប៊ុនណាត អ្នកសម្របសម្រួលកម្មវិធីវាយតម្លៃកម្មវិធីសាលារៀនជំនាន់ថ្មី។
៥. របាយការណ៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ ក្នុងនោះរួមមាន វិទ្យាល័យ ព្រះអង្គឌួង និងអនុវិទ្យាល័យ អរញ្ញរង្សី ដោយលោក ផា ស៊ីណាក់ វិស្វករ កម្មវិធីសាលារៀនជំនាន់ថ្មី។


៦. របាយការណ៍រៀបចំផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ ក្នុងនោះរួមមាន វិទ្យាល័យ ព្រះអង្គឌួង និងអនុវិទ្យាល័យ អរញ្ញរង្សី ដោយលោក ជិន ភិរុណ ប្រធានក្រុម ICT កម្មវិធីសាលារៀនជំនាន់ថ្មី។


៧. របាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ឆ្នាំសិក្សា២០២២-២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្នុងនោះរួមមាន លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព និងបញ្ហាប្រឈម ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ចាន់ រ័ត្ន ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC)។


៨. សំណួរ&ចម្លើយ និងដំណោះស្រាយលើបញ្ហាប្រឈម៖
– ការដោះស្រាយបញ្ហាសាលារៀនតាមរយៈការធ្វើបទបង្ហាញ។
– សេចក្តីប្រកាសរបស់ក្រសួងអប់រំលេខ១៨ អយក សប្រព ស្តីពីវិភាគទានដែលមាតាបិតាធ្លាប់បង់កន្លងមកលែងជាកាត្វកិច្ច ហើយរដ្ឋជាអ្នកបំពេញជំនួសវិញ។
– អាណាព្យាបាលមួយចំនួនស្នើមិនបង់ថវិកាដោយសារកត្តាជីវភាព។
៩. ជាកិច្ចបញ្ចប់កម្មវិធីនៃអង្គប្រជុំ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី បានផ្តល់មតិយោបល់ល្អៗដើម្បីជួយកម្មវិធីសាលារៀនជំនាន់ថ្មីឱ្យមានភាពកាន់តែប្រសើរឡើងសម្រាប់វិស័យអប់រំនៅកម្ពុជាស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សមាជិកអង្គប្រជុំ។ ជាចុងក្រោយឯកឧត្តមក៏សូមគោរពអរគុណ និងជូនពរដល់សមាជិកអង្គប្រជុំឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អង្គប្រជុំបានបិទបញ្ចប់នៅម៉ោង១២ និង០០នាទីថ្ងៃត្រង់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

Comments