Evaluation Sub-committee’s School Visit

ចាប់ពីថ្ងៃទី៩ ដល់១៧ ខែមករា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំទស្សនកិច្ចសិក្សាសាលារៀនជំនាន់ថ្មីទាំងដប់ ពីអនុគណៈកម្មការវាយតម្លៃសាលារៀន ក្នុងគោលបំណង៖ ១. ការប្រកាសពីសុពលភាពនៃវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំសាលារៀនជំនាន់ថ្មី។ ២. ការត្រួតពិនិត្យសាកល្បងលើលក្ខណៈវិនិច្ឆ័យទាំង២៤របស់ការទទួលស្គាល់គុណពភាពអប់រំសាលារៀនជំនាន់ថ្មីជាដំណាក់ (Formative) ដើម្បីផ្ដល់លទ្ធភាពឱ្យសាលាបានកែលម្អចំណុចខ្វះខាត។ ៣. ស្វែងយល់ពីបញ្ហាផ្សេងៗរបស់សាលារៀនកំឡុងពេលដំណើរការខែដំបូងនៃបវេសនកាល។    

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

សម្រាប់ថ្ងៃទី៨ ទី៩ និងទី១០ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៨ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទបីថ្ងៃចុងក្រោយនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖ ការបង្កើតផែនការតេស្ដ ការតែងសំណួរមិនលម្អៀង ការតែងសំណួរលម្អៀង ធនាគារសំណួរ ការវិភាគ និងការបង្កើតធនាគារសំណួរ ការប្រើប្រាស់ ICT ក្នុងការបង្រៀន៖ ការយល់ដឹងពី Digital Literacy + Online Safety (Meta + Asean Read More …