សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី៦

នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៦ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទី៦ នេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖

ការសិក្សាបែបគម្រោង និងក្លឹបមុខវិជ្ជា៖

 • គោលបំណងនៃវគ្គសិក្សា
 • តើរៀនដើម្បីអ្វី?
 • តើអ្វីជាការរៀនពិតប្រាកដ
 • តើការសិក្សាបែបគម្រោងជាអ្វី?
 • ប្រភេទនៃការសិក្សាបែបគម្រោងដែលគ្រូអាចរៀបចំបាន
 • ការវាយតម្លៃការសិក្សាបែបគម្រោងរបស់សិស្ស
 • ការប្រៀបធៀបរវាងក្លឹបមុខវិជ្ជា និងការសិក្សាបែបគម្រោង
 • ទស្សនៈទូទៅស្ដីពីការបង្រៀនតាមទម្លាប់ និងការបង្រៀនបែបបង្កើតថ្មី
 • ការសិក្សាបែបគម្រោង និងក្លឹបសិក្សានឹងជួយសិស្សអភិវឌ្ឍបំណិននៃការគិតស្របតាមទ្រឹស្ដី Bloom Taxonomy
 • ការធ្វើផែនការចំពោះសិស្ស ការសិក្សាបែបគម្រោងរបស់អ្នក
 • កិច្ចការ៖ ការអនុវត្តបង្កើតការសិក្សាបែបគម្រោង។

កម្រងរូបភាពសម្រាប់ថ្ងៃទី៦៖

Comments