សៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១ ដឹកនាំដោយលោក ពេជ្រ សុភឿនមន្ត្រីទទួលបន្ទុកផ្នែកបណ្ណាល័យ ដោយមានលោកគ្រូ អ្នកគ្រូចូលរួមពីគ្រប់បណ្ដាសាលាជំនាន់ថ្មីទាំង ១៣សាលា មានអ្នកចូលរួមចំនួន ៣៥នាក់ ដោយចែកចេញជា ២វគ្គគឺ វគ្គទី១ ការគ្រប់គ្រងបណ្ណាល័យទូទៅ និងវគ្គទី២ កម្មវិធីគ្រប់គ្រងបណ្ណាល័យ PMB។ សកម្មភាពបណ្ដុះបណ្ដាលក្នុងរយៈពេលទាំងបួនថ្ងៃរួមមាន៖ ការអប់រំសតវត្សរ៍ទី២១ រួមមាន ការបង្ហាញចំពោះវិស័យអប់រំក្នុងសតវត្សរ៍ទី២០ និងទស្សនៈថេល័រនិយម បង្ហាញពីវីដេអូស្ដីពីទ្រឹស្ដីនិយមរបស់លោកថេល័រនៅក្នុងសតវត្សរ៍ទី២០ ការអប់រំក្នុងសតវត្សរ៍ទី២១ និងវីដេអូបង្ហាញពីការអប់រំក្នុងសតវត្សរ៍ទី២១ ការរៀបចំធនធានរូបវន្ត និងឌីជីថល រួមមាន បទបង្ហាញវីដេអូដោយបណ្ណារក្សដែលធ្វើការនៅក្នុងបណ្ណាល័យសតវត្សរ៍ទី២១ ការអនុវត្តឱ្យអ្នកចូលរួមស្វែងរក ដកស្រង់ឧទាហរណ៍ជាក់លាក់ពីវីដេអូដែលសង្កេតឃើញអំពីគោលការណ៍ណែនាំដែលបានពិពណ៌នានៅក្នុងផ្នែកទី២នៃសៀវភៅស្ដង់ការបណ្ណាល័យសតវត្សរ៍ទី២១ (ទីតាំង និងបរិវេណ ការរៀបចំបរិវេណ) និងលទ្ធភាពប្រើប្រាស់ជារូបវន្ត និងឌីជីថល។ Read More …
