សួស្តីតើដឹងទេថាហេតុអីបានWebសាលារៀនត្រូវបានហេកមកគ្រប់គ្រង់នៅថ្នាក់ទី 7នៃសាលារៀនជាស៊ីមព្រែកអញ្ជាញ?

ការបញ្ជ្រាប AI ទៅក្នុងវិស័យអប់រំ
ក្រសួងអប់រំផ្តើមបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី បានរៀបចំបទបង្ហាញស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការបង្រៀន និងរៀន នៅវិទ្យាល័យព្រែកលៀប ជូនដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមការងារ និងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារបង្រៀន និងរៀន។ ឯកឧត្តមបានបន្ថែមថា ពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅមុខ ហេតុនេះយើងចាំបាច់ត្រូវបង្កើ្តតគោលនយោបាយដើម្បីតម្រង់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តបានច្បាស់លាស់។ ឯកឧត្ដម បានផ្តល់អនុសាសន៍ថា ជំហានដំបូងគួរប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រជាមុនសិន។ ក្នុងនាមជាគ្រូបង្រៀនចាំបាច់ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការបង្រៀនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១
សៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១ ដឹកនាំដោយលោក ពេជ្រ សុភឿនមន្ត្រីទទួលបន្ទុកផ្នែកបណ្ណាល័យ ដោយមានលោកគ្រូ អ្នកគ្រូចូលរួមពីគ្រប់បណ្ដាសាលាជំនាន់ថ្មីទាំង ១៣សាលា មានអ្នកចូលរួមចំនួន ៣៥នាក់ ដោយចែកចេញជា ២វគ្គគឺ វគ្គទី១ ការគ្រប់គ្រងបណ្ណាល័យទូទៅ និងវគ្គទី២ កម្មវិធីគ្រប់គ្រងបណ្ណាល័យ PMB។ សកម្មភាពបណ្ដុះបណ្ដាលក្នុងរយៈពេលទាំងបួនថ្ងៃរួមមាន៖ ការអប់រំសតវត្សរ៍ទី២១ រួមមាន ការបង្ហាញចំពោះវិស័យអប់រំក្នុងសតវត្សរ៍ទី២០ និងទស្សនៈថេល័រនិយម បង្ហាញពីវីដេអូស្ដីពីទ្រឹស្ដីនិយមរបស់លោកថេល័រនៅក្នុងសតវត្សរ៍ទី២០ ការអប់រំក្នុងសតវត្សរ៍ទី២១ និងវីដេអូបង្ហាញពីការអប់រំក្នុងសតវត្សរ៍ទី២១ ការរៀបចំធនធានរូបវន្ត និងឌីជីថល រួមមាន បទបង្ហាញវីដេអូដោយបណ្ណារក្សដែលធ្វើការនៅក្នុងបណ្ណាល័យសតវត្សរ៍ទី២១ ការអនុវត្តឱ្យអ្នកចូលរួមស្វែងរក ដកស្រង់ឧទាហរណ៍ជាក់លាក់ពីវីដេអូដែលសង្កេតឃើញអំពីគោលការណ៍ណែនាំដែលបានពិពណ៌នានៅក្នុងផ្នែកទី២នៃសៀវភៅស្ដង់ការបណ្ណាល័យសតវត្សរ៍ទី២១ (ទីតាំង និងបរិវេណ ការរៀបចំបរិវេណ) និងលទ្ធភាពប្រើប្រាស់ជារូបវន្ត និងឌីជីថល។ Read More …

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨ៈ០០ព្រឹក កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំមួយស្ដីព«កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ» ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅសាលប្រជុំ វិទ្យាល័យ ហ៊ុនសែន កំពង់ចាម ខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី ខ្លឹមសារ និងសកម្មភាពសំខាន់ៗក្នុងកិច្ចប្រជុំនេះរួមមាន៖ ១. មតិចាប់ផ្ដើមបើកកម្មវិធីនៃអង្គប្រជុំ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី បានផ្តល់មតិស្វាគមន៍ដល់សមាជិកអង្គប្រជុំ និងបានប្រកាសបើកកម្មវិធីនៃអង្គប្រជុំ។ ២. របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ ដោយលោក បេង ហេង នាយកសាលាបឋមសិក្សា អនុវត្តន៍ ហ៊ុនសែន និងលោក Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធរំលឹកជាមុន សម្រាប់សាលាជំនាន់ថ្មីអរញ្ញរង្សី និងព្រះអង្គឌួង
#សៀមរាប កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំជាវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមករា ឆ្នាំ២០២៤ លើការប្រើប្រាស់ប្រព័ន្ធរំឮកជាមុនហៅកាត់ជាភាសាបរទេសថា EWS សម្រាប់សាលារៀនជំនាន់ថ្មីពីរដែលទើបនឹងបង្កើតគឺនៅ អនុវិទ្យាល័យ អរញ្ញរង្សី ខេត្តសៀមរាប និងវិទ្យាល័យព្រះអង្គឌួងនៅខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីសម្រួលដល់ការគ្រប់គ្រងលើការងារបង្រៀន និងរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤។ កម្មវិធីនេះដឹកនាំដោយលោក ជិន ភិរុណ ប្រធានក្រុមអាយស៊ីធី និងសម្របសម្រួលដោយមន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះផ្ដោតជាសំខាន់ទៅលើ ដំណើរនៃការគ្រប់គ្រងសាលារៀនដោយប្រើបច្ចេកវិទ្យាឌីជីថល ការបង្កើតសាលារៀន អគារ បន្ទប់ បង្កើតគណនីនាយក គ្រូ សិស្សនៅក្នុងប្រព័ន្ធ ការបង្កើតថ្នាក់រៀន បង្កើតកាលវិភាគសិក្សា ការគ្រប់គ្រងវត្តមានសិស្ស ការពិនិត្យលើឥរិយាបថសិស្ស ការបញ្ចូលពិន្ទុ គ្រប់គ្រងពិន្ទុ លទ្ធផលសិក្សាជាដើម។ គួរបញ្ជាក់ផងដែរ ប្រព័ន្ធរំឮកជាមុននេះបានដាក់ដំណើរការសាកល្បងក្នុងឆ្នាំសិក្សាកន្លងមកទៅលើសាលារៀនជំនាន់ថ្មីមួយចំនួន និងសាលាផ្សេងៗទៀតដែលស្និតនៅក្នុងគម្រោងនានារបស់អង្គការខេប ដោយឡែកនៅសាលារៀនជំនាន់ថ្មីដទៃទៀតដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ ព្រែកលៀប Read More …

សិក្ខាសាលាមូលដ្ឋានរយៈពេល១០ថ្ងៃសម្រាប់គ្រូបង្រៀនថ្មី
ព្រៃវែងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមូលដ្ឋាន១០ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង និង អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ហ៊ឹម ស៊ីមហួន អនុប្រធានអង្គការខេប លោក អ៊ុល រុន ទីប្រឹក្សាជាតិជាន់ខ្ពស់ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី និងការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងពីរប្រមាណជា ៦០នាក់។ ក្នុងសិក្ខាសាលារយៈពេល ១០ថ្ងៃនេះ បានលើកឡើងនូវប្រធានបទសំខាន់ៗជាច្រើនដូចជា៖ ការតម្រង់ទិសសាលារៀនជំនាន់ថ្មី៖ ការបង្ហាញពីវីដេអូអំពីសាលារៀនជំនាន់ថ្មី ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី៖ បណ្ណាល័យសតវត្សទី ២១ ការប្រើ Read More …
ដំណឹងជ្រើសរើសបុគ្គលិកសម្រាប់សាលារៀនជំនាន់ថ្មី
#NGSProgram

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប បានសហការគ្នាដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ បានវាយតម្លៃខ្ពស់ កោតសរសើរ និងអបអរសាទរចំពោះ ក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន Read More …

សន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ
សន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ Dr. Sounieng, Director of the Faculty of Education at the National University of Laos , Dr. Wichian Chaiyabang, Director of the Lamplaimat Patana Foundation Read More …

CONFERENCE REGISTRATION DEADLINE EXTENSION
KAPE is delighted to announce that the Conference Registration Deadline has been extended from September 08th to September 15th, 2023. You still have another week from now to register for the conference. Good luck everyone! Notice: Participants are limited to Read More …