សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃដំបូងគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម លើប្រធានបទសំខាន់ៗដូចជា៖

ការតម្រង់ទិសសាលារៀនជំនាន់ថ្មី

 • ការបង្ហាញពីវីដេអូសាលារៀនជំនាន់ថ្មី
 • ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី (បណ្ណាល័យសតវត្សរ៍ទី២១, ការប្រើប្រាស់ ICT ក្នុងការបង្រៀន, បន្ទប់មុខវិជ្ជា, ការផ្ដល់សិទ្ធិអំណាចដល់សិស្ស …)
 • គោលការណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី
 • គោលការណ៍ស្នូលនៃសាលារៀនជំនាន់ថ្មី
 • លក្ខណៈវិនិច្ឆ័យសាលារៀនជំនាន់ថ្មី និងកត្តាវាស់វែងផ្សេងៗទៀត (NGS Matric)
 • ការវាយតម្លៃទទួលស្គាល់គុណភាព

  ក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្រៀន

 • ការអភិវឌ្ឍសំណុំឯកសារគ្រូបង្រៀន
 • ផែនការគន្លងអាជីពគ្រូបង្រៀន
 • មូលហេតុដែលយើងត្រូវធ្វើផែនការអភិវឌ្ឍន៍អាជីពគ្រូបង្រៀន
 • ការធ្វើផែនការ និងការអនុវត្ត
 • ការផ្ដល់ប្រឹក្សាទល់មុខ
 • ការសង្កេតការបង្រៀន និងការបង្រៀនជាក្រុម
 • ដំណើរទស្សនកិច្ចសិក្សាក្រៅសាលា
 • ឱកាសទទួលបានការអភិវឌ្ឍសមត្ថភាពបន្ថែម
 • ការបង្រៀនបែបឆ្លុះបញ្ចាំង
 • តួនាទីគ្រូប្រឹក្សាគរុកោសល្យនៅក្នុងប្រព័ន្ធគាំទ្រគ្រូបង្រៀនសាលារៀនជំនាន់ថ្មី
 • ការប្រើប្រាស់កម្មវិធី Observic ដើម្បីផ្ដល់ការប្រឹក្សាដល់គ្រូបង្រៀនបែបឌីជីថល
 • សហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន
 • គណ់កម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ…

កំពង់ចាមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២

កម្រងរូបភាពសម្រាប់ថ្ងៃទី១

 

Comments