សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី២

នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទីពីរនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖

ការអប់រំនៅសតវត្សរ៍ទី២១៖

 • អន្តរកាលក្នុងវិស័យអប់រំ (ការផ្លាស់ប្ដូរពីសតវត្សទី២០ ទៅសតវត្សទី២១
 • ទ្រឹស្ដី ថេល័រ (Taylorism)
 • បំណិនសតវត្សរ៍ទី២១ (4Cs, IMT, FLIPS)
 • បញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអប់រំនៅសតវត្សរ៍ទី២១
 • ការយល់ដឹងអំពីការកែទម្រង់ដំណើរការបង្រៀន និងរៀននៅកម្ពុជា និងវិធីសាស្ត្រថ្មីដើម្បីកែលម្អការអនុវត្តការបង្រៀនក្នុងសាលារៀនជំនាន់ថ្មី
 • ការសិក្សាបែបបញ្ញាត្តិ
 • ការសិក្សាបែបចម្រុះ (Blended Learning) ថ្នាក់រៀនត្រឡប់
 • ការគ្រប់គ្រងថ្នាក់រៀន (Classroom Management Skills)
 • អ្វីទៅជាការគ្រប់គ្រងថ្នាក់រៀន?
 • វិន័យថ្នាក់រៀន
 • ការរក្សាសន្ទុះកម្លាំងចលករ (Momentum) នៅពេលកំពុងបង្រៀន
 • ការស្វែងយល់អំពីបន្ទប់ពិសោធន៍
 • ការប្រើប្រាស់បន្ទប់មុខវិជ្ជា
 • បណ្ណាល័យសតវត្សទី២១

 

          ការបង្រៀនតាមតម្រូវការសិស្ស (Differentiated Instruction)៖

 • ផលអាក្រក់នៃការដាក់ស្លាកសិស្ស (Danger of Student Labeling)
 • គោលការណ៍គ្រឹះ
 • ពហុបញ្ញា (Multiple Intelligences)
 • ក្រុមផ្សេងៗនៃសិស្ស និងកត្តាគួរជៀសវាង…។

          កម្រងរូបភាពថ្ងៃទី២

Comments