កិច្ចប្រជុំ​អង្គ​វិបស្សនា កម្មវិធី​សាលារៀន​ជំនាន់​ថ្មី ស្ដីពី ការ​ដោះស្រាយ​បញ្ហា​ប្រឈមសម្រាប់អនាគត

កំពង់ចាម៖ កិច្ចប្រជុំ​អង្គ​វិបស្សនា កម្មវិធី​សាលារៀន​ជំនាន់ថ្មី ស្ដីពី ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​អនាគត កាលពីថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំអង្គវិបស្សនាមួយស្ដីពី ការដោះស្រាយបញ្ហាប្រឈមសម្រាប់អនាគត ដែលបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំសាលារៀនជំនាន់ថ្មីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ។ សមាសភាពអ្នកចូលរួមសរុបមានចំនួន ៤៣ រួមមាន៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីកម្មវិធី និងដៃគូអប់រំពាក់ព័ន្ធផ្សេងៗ។ អង្គវិបស្សនានេះ មានគោលបំណងដើម្បីពិនិត្យឡើងវិញនូវស្ថានភាពកំណែទម្រង់សាលារៀនជំនាន់ថ្មីរហូតមកដល់បច្ចុប្បន្ន ក្នុងការកំណត់បញ្ហាប្រឈមដែលកំពុងបន្តទៅមុខ និងដើម្បីកំណត់ផ្លូវសម្រាប់ការពង្រីកនាពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន Read More …