សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃដំបូងគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម លើប្រធានបទសំខាន់ៗដូចជា៖ ការតម្រង់ទិសសាលារៀនជំនាន់ថ្មី ការបង្ហាញពីវីដេអូសាលារៀនជំនាន់ថ្មី ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី (បណ្ណាល័យសតវត្សរ៍ទី២១, ការប្រើប្រាស់ ICT ក្នុងការបង្រៀន, បន្ទប់មុខវិជ្ជា, ការផ្ដល់សិទ្ធិអំណាចដល់សិស្ស …) គោលការណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី គោលការណ៍ស្នូលនៃសាលារៀនជំនាន់ថ្មី លក្ខណៈវិនិច្ឆ័យសាលារៀនជំនាន់ថ្មី និងកត្តាវាស់វែងផ្សេងៗទៀត (NGS Matric) ការវាយតម្លៃទទួលស្គាល់គុណភាព   ក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្រៀន ការអភិវឌ្ឍសំណុំឯកសារគ្រូបង្រៀន ផែនការគន្លងអាជីពគ្រូបង្រៀន មូលហេតុដែលយើងត្រូវធ្វើផែនការអភិវឌ្ឍន៍អាជីពគ្រូបង្រៀន ការធ្វើផែនការ Read More …

សិក្ខាសាលាសម្រាប់គ្រូប្រឹក្សាគរុកោសល្យ ដើម្បីសម្របសម្រួលសិក្ខាសាលាមូលដ្ឋាន

គម្រោងសាលារៀនជំនាន់ថ្មីដែលប្រតិបត្តិដោយអង្គការខេបបានរៀបចំជាសិក្ខាសាលាសម្រាប់អ្នកសម្របសម្រួលដែលជា គ្រូប្រឹក្សាគរុកោសល្យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២២  ដើម្បីបន្តដឹកនាំសិក្ខាសាលាមូលដ្ឋានជូនដល់លោកគ្រូ អ្នកគ្រូដែលទើបប្រឡងជាប់ជាគ្រូបង្រៀននៅតាមសាលារៀនជំនាន់ថ្មីប្រមាណ ៨១នាក់។         គោលបំណង បង្កើតប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំតាមសាលារៀនក្នុងឆ្នាំសិក្សាថ្មី។ លើកកម្ពស់/រៀបចំផែនការនិរន្តរភាពទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្រោមគោលនយោបាយសាលារៀនជំនាន់ថ្មី ពោលគឺការគ្រប់គ្រងតាមសាលារៀន។ លើកកម្ពស់អភិបាលកិច្ចសាលារៀនដោយផ្ដោតលើកត្តាបីសំខាន (១) ការគ្រប់គ្រងនិងដឹកនាំ (២) នវានុវត្តន៍អប់រំ និង(៣)ឆន្ទៈ ពង្រឹងការយល់ដឹងរួមគ្នាអំពីបញ្ញាត្តិ និងប្រធានបទសំខាន់ៗក្នុងចំណោមអ្នកសម្របសម្រួលសិក្ខាសាលា។ បង្ហាញពីរបៀបវារៈសម្រាប់សិក្ខាសាលាមូលដ្ឋានដែលធ្វើឡើងនៅខេត្តកំពង់ចាម១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២    ខ្លឹមសារដែលត្រូវធ្វើការបណ្ដុះបណ្ដាលរួមមាន វិធីសាស្ត្របង្រៀន តិចនិចបង្រៀន ការប្រើប្រាស់ឧបករណ៍អាយស៊ីធី ផែនការគន្លងអាជីព ជំនាញទន់ ស្ទែម Read More …