ប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ឆ្នាំ២០២២ (លើកទី២)

ថ្ងៃបីកើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទីម្ភៃប្រាំពីរ ខែតុលា ឆ្នាំពីរពាន់ម្ភៃ ពីរ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពសា លារៀននិងការអនុវត្តសកម្មភាពសាលារៀនកាលពីពេលកន្លងមក នៅសាលប្រជុំតូចនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញ ចូលរួមពីឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងជាអគ្គនាយករង នៃអគ្គ នាយកដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកក្រុមប្រឹក្សាភិបាល មន្រ្តីកម្មវិធីសាលារៀនជំនាន់ថ្មី គណៈនាយក​សាលារៀនទាំងអស់ចំនួន ២៣នាក់ ស្រ្តី២នាក់។ កិច្ចប្រជុំនេះមានគោលបំណង៖ រាយការណ៍ពីវឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២ បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង បទបង្ហាញពីវឌ្ឍនភាពនៃបឋមសិក្សា Read More …

កិច្ចប្រជុំ​អង្គ​វិបស្សនា កម្មវិធី​សាលារៀន​ជំនាន់​ថ្មី ស្ដីពី ការ​ដោះស្រាយ​បញ្ហា​ប្រឈមសម្រាប់អនាគត

កំពង់ចាម៖ កិច្ចប្រជុំ​អង្គ​វិបស្សនា កម្មវិធី​សាលារៀន​ជំនាន់ថ្មី ស្ដីពី ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​អនាគត កាលពីថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំអង្គវិបស្សនាមួយស្ដីពី ការដោះស្រាយបញ្ហាប្រឈមសម្រាប់អនាគត ដែលបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំសាលារៀនជំនាន់ថ្មីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ។ សមាសភាពអ្នកចូលរួមសរុបមានចំនួន ៤៣ រួមមាន៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីកម្មវិធី និងដៃគូអប់រំពាក់ព័ន្ធផ្សេងៗ។ អង្គវិបស្សនានេះ មានគោលបំណងដើម្បីពិនិត្យឡើងវិញនូវស្ថានភាពកំណែទម្រង់សាលារៀនជំនាន់ថ្មីរហូតមកដល់បច្ចុប្បន្ន ក្នុងការកំណត់បញ្ហាប្រឈមដែលកំពុងបន្តទៅមុខ និងដើម្បីកំណត់ផ្លូវសម្រាប់ការពង្រីកនាពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន Read More …