វគ្គបណ្ដុះបណ្ដាលស្ដីពី Observic សម្រាប់សាលារៀនជំនាន់ថ្មី

កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំប្រើប្រាស់ទម្រង់មួយឈ្មោះថា Observic សម្រាប់សាលារៀនជំនាន់ថ្មីកម្រិតវិទ្យាល័យបានប្រើប្រាស់ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយគ្រូបង្រៀន ទៅលើកិច្ចការបង្រៀនរបស់គាត់ឱ្យកាន់តែមានភាពល្អប្រសើរ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ មិនត្រឹមតែប៉ុណ្ណោះ មិនត្រឹមតែគ្រូនៅក្នុងសាលាមួយប៉ុណ្ណោះទេដែលទទួលបានការត្រួតពិនិត្យ ផ្ដល់យោបល់ពីគណៈគ្រប់គ្រង ប្រធានក្រុមបច្ចេកទេស គ្រូប្រឹក្សាគរុកោសល្យនៅក្នុងសាលារបស់ខ្លួន គឺគ្រូអាចទទួលបានមតិត្រឡប់ គំនិតយោបល់ល្អពីអ្នកមានបទពិសោធន៍នៅក្នុងបណ្ដាញសាលាជំនាន់ថ្មីទាំងមូលតែម្ដង (ការប្រឹក្សាឆ្លងសាលា)។ ហើយអ្វីដែលពិសេសខ្លាំងជាងនេះទៅទៀត រាល់វីដេអូល្អៗគឺត្រូវបានរក្សាទុកក្នុង «ការអនុវត្តល្អ» សម្រាប់ចែករំលែកទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតដើម្បីយកជាបទពិសោធន៍ អនុវត្តតាម ឬច្នៃប្រឌិតឱ្យកាន់តែប្រសើរជាងនេះទៅទៀត។ តើអ្វីទៅជាកម្មវិធី Observic? កម្មវិធី Observic គឺជាប្រព័ន្ធផ្ដល់ព័ត៌មានត្រឡប់លើការអនុវត្តការរៀន និងបង្រៀនពីចម្ងាយ និងចែករំលែកការអនុវត្តល្អៗដោយភាពងាយស្រួល។ កម្មវិធី Observic ជំនួសឱ្យការវាយតម្លៃផ្ទាល់ (ទល់មុខគ្នា) ហើយសន្សំសំចៃពេលវេលា និងថវិកា ទៅលើការបណ្តុះបណ្តាល ការបង្វឹក ការផ្ដល់ប្រឹក្សាគរុកោសល្យ ការអនុលោមតាម ការធានាគុណភាព និងការជ្រើសរើសបុគ្គលិក។ កម្មវិធី Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី

នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន កំពង់ចាម កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី (NGS Website) ក្រោមការសម្របសម្រួលរបស់លោក ជិន ភិរុណ លោក ឈួន តារា លោក ខេវិនក្រុមការងារ ICT នៅអង្គការខេប និងមានការចូលរួមពីសំណាក់គណនាយក លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីបណ្ដាសាលារៀនជំនាន់ថ្មីទាំង៩ រួមមាន វិទ្យាល័យព្រែកលៀប វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង វិទ្យាល័យ ហ៊ុន សែន Read More …