សិក្ខាសាលាស្ដីពី កម្មវិធី M-Learning និង បណ្ណាល័យសតវត្សរ៍ទី២១

វិទ្យាល័យព្រែកលៀប៖  

នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំសិក្ខាសាលាស្ដីពីកម្មវិធី M-Learning និង បណ្ណាល័យសតវត្សរ៍ទី២១ ជូនដល់លោកគ្រូ អ្នកគ្រូទទួលបន្ទុកផ្នែកបណ្ណាល័យ និងលោកគ្រូ អ្នកគ្រូ ផ្នែកអាយស៊ីធី ដែលមានអ្នកចូលរួមសរុបចំនួន  មកពីបឋម និងវិទ្យាល័យចំនួន ៤គឺ មកពី វិទ្យាល័យ ព្រែកលៀប វិទ្យាល័យព្រះស៊ីសុវត្ថិ  វិទ្យាល័យ វិទ្យាល័យព្រែកអញ្ចាញ ខេត្តកណ្ដាល និងបឋមសិក្សាព្រះរាជអគ្គមហេសីខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួល របស់លោក ពេជ្រ សុភឿន មន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី។

ខ្លឹមសារសំខាន់ៗនៃសិក្ខាសាលានេះរួមមាន៖

ការបណ្ដុះបណ្ដាលទី១(Training 1)

 • ការដាក់ស្លាកសញ្ញា (Labeling)
 • បញ្ជីសារពើភ័ណ្ឌរបស់ថេប្លេត (Tablet Inventory)
 • កំណត់ហេតុនៃការផ្លាស់ប្ដូរ (Change Log)
 • តារាងត្រួតពិនិត្យចេញចចូល (Check Out Sheet)
 • របាយការណ៍ប្រើប្រាស់ (Usage Report)

ការបណ្ដុះបណ្ដាលទី២(Training 2)

 • ការថែទាំថេប្លេត (Tablet physical maintenance)
 • ការបាត់បង់ ឬការលួចថេប្លេត (Loss or theft of a tablet)
 • ការការពារសិស្ស (Protecting students)

 

ការបណ្ដុះបណ្ដាលទី៣ (Training 3)

 • ការជ្រើសរើសកម្មវិធី (Selecting applications (Apps)
 • ការគ្រប់គ្រងកម្មវិធី (Managing Apps)
 • ការប្រើប្រាស់កម្មវិធី (Using Apps)

ការបណ្ដុះបណ្ដាលទី៤ (Training 4)

 • បញ្ហាប្រឈម និង ការយល់ខុស (Challenge and misconception)
 • កម្មវិធី M-learning និងការអភិវឌ្ឍ (M-learning program maturation)
 • ជំហានសកម្មភាពដើម្បីបង្កើតនិងពង្រីកកម្មវិធី (Action steps to establish and grow the program).

ការអប់រំសតវត្សរ៍ទី២១(21st Century Education)

 • ការបង្ហាញចំពោះវិស័យអប់រំក្នុងសតវត្សរ៍ទី២០ និង​
 • ទស្សនៈថែល័រនិយម
 • បង្ហាញពីវីដេអូស្ដីពីទ្រឹស្ដីនិយមរបស់លោកថេរល័នៅក្នុងសតវត្សរ៍ទី២០
 • ការអប់រំក្នុងសតវត្សរ៍ទី២១
 • វីដេអូបង្ហាញពីការអប់រំក្នុងសតវត្សរ៍ទី២១

ការរៀបចំធនធានរូបវន្ត និងឌីជីថល​

 • បទបង្ហាញវីដេអូដោយបណ្ណារក្សដែលធ្វើការនៅក្នុង បណ្ណាល័យសតវត្សរ៍ទី២១ ​
 • លំហាត់: អ្នកចូលរួមត្រូវតែស្វែងរក/ដកស្រង់ឧទាហរណ៍ជាក់លាក់ពីវីដេអូដែលពួកគេសង្កេតឃើញអំពីគោលការណ៍ណែនាំដែលបានពិពណ៌នានៅក្នុងផ្នែកទី២ នៃសៀវភៅស្តង់ដាបណ្ណាល័យសតវត្សរ៍ទី២១ រួមមាន៖
 • ទីតាំង និងបរិវេណ (Location & Space)
 • ការរៀបចំបរិវេណ (Organization of Space)
 • លទ្ធភាពប្រើប្រាស់ជារូបវន្ត និងឌីជីថល(Physical & Digital Access)

ធនធានមនុស្សសម្រាប់បណ្ណាល័យ

 • ចាប់ផ្តើមជាមួយនឹងការវាយតម្លៃដោយខ្លួនឯងលើ​​ បណ្ណាល័យរបស់អ្នកចូលរួមម្នាក់ៗដោយប្រើឧបករណ៍វាយតម្លៃក្នុងឧបសម្ព័ន្ធ១០ខ
 • ពិនិត្យឡើងវិញនូវគោលការណ៍ណែនាំចំនួន១១ចំណុចស្តីពីធនធានមនុស្សសម្រាប់បណ្ណាល័យនៅក្នុងបទបង្ហាញ

សេវានិងកម្មវិធីរបស់បណ្ណាល័យ

 • ពិនិត្យឡើងវិញនូវគោលការណ៍ណែនាំចំនួន១៩ចំណុចលើសេវាកម្មបណ្ណាល័យ និងប្រូក្រាមក្នុងបទបង្ហាញ

ក្របខ័ណ្ឌរដ្ឋបាល និងហិរញ្ញវត្ថុនៃបណ្ណាល័យ

 •  ពិនិត្យឡើងវិញនូវគោលការណ៍ណែនាំចំនួន ១២ ស្តីពីក្របខ័ណ្ឌរដ្ឋបាលនិងហិរញ្ញវត្ថុរបស់បណ្ណាល័យនៅក្នុងបទបង្ហាញ

តួនាទីបណ្ណារក្ស

 • តួនាទីបណ្ណារក្ស
 • អាកប្បកិរិយាបណ្ណារក្ស
 • ភារកិច្ចរបស់បណ្ណារក្ស

 

Comments