ដំណើរការបើកសម្រង់ដេញថ្លៃផ្គត់ផ្គង់កុំព្យូទ័រសម្រាប់គ្រូ សិស្ស និង រៀបចំសាលប្រជុំ សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ

នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង៨ព្រឹក កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំមួយស្ដីពី ការបើកសម្រង់ដេញថ្លៃផ្គត់ផ្គង់កុំព្យូទ័រសម្រាប់គ្រូ សិស្ស និង រៀបចំសាលប្រជុំ សម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ លោក ហ៊ិន ស៊ីមហួន អនុប្រធានប្រតិបត្តិអង្គការខេប នៅសាលប្រជុំនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ក្នុងកិច្ចប្រជុំនេះផ្ដោតលើផ្នែកសំខាន់ពីរគឺ សម្ភារៈបច្ចេកវិទ្យា និង សម្ភារៈជួសជុល រៀបចំសាលប្រជុំ។

ផ្នែកទី១៖ កម្មវិធីបើកសម្រង់ដេញថ្លៃសម្ភារៈបច្ចេកវិទ្យា (កុំព្យូទ័រ ម៉ាស៊ីនបម្រើ ម៉ូនីទ័រ កុំព្យូទ័រមីនី ម៉ាស៊ីនស្លាយ…)។ ចាប់ផ្ដើមពីម៉ោង ៨ និង១៥នាទីព្រឹកដោយមានការចូលរួមដេញថ្លៃពីក្រុមហ៊ុនចំនួន៥ រួមមាន ក្រុមហ៊ុន Gates-Hub Company Limited ក្រុមហ៊ុន SunFlex Cambodia CO.,Ltd ក្រុមហ៊ុន KOOMPICO., LTD. ក្រុមហ៊ុន SYNERGY TECH CO., LTD. និងក្រុមហ៊ុន DeCons Research & Development Co., LTD.

ដែលដំណើរការទិញកុំព្យូទ័រសិស្ស គ្រូមានដំណាក់កាលដូចតទៅ៖

១. ផ្សព្វផ្សាយដល់ក្រុមហ៊ុនថ្ងៃទី១៥ឧសភា ដល់២៥ខែឧសភា ឆ្នាំ២០២៣

២. តម្រង់ទិសដល់ក្រុមហ៊ុននីមួយៗដើម្បីបង្ហាញតម្រូវការនិងនីតិវិធីដាក់ ដេញថ្លៃថ្ងៃទី២៦ ឧសភា ២០២៣។

៣. ប្រមូលសម្រង់ដេញថ្លៃពីក្រុមហ៊ុនថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣

៤. បើកសម្រង់ដេញថ្លៃថ្ងៃទី៥ ខែមិថុនា  ឆ្នាំ២០២៣ ។

ចំពោះដំណើរការនៃកម្មវិធី គឺបើកសម្រង់ដេញថ្លៃរបស់ក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រ ដោយបង្ហាញលទ្ធផលរបស់ក្រុមហ៊ុននីមួយៗ តាមស្លាយ នៅចំពោះមុខក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន-ក្រុមការងារកម្មវិធី-ក្រុមរដ្ឋបាល គណៈនេយ្យ សាលារៀនជំនាន់ថ្មី។

ចំពោះលទ្ធផលនៃការដេញថ្លៃកម្មវិធីនឹងជូនដំណឹង និងធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្ទាល់ក្រោយពីប្រជុំសម្រេចពីក្រុមការងារបច្ចេកទេសក្រោមការអនុញ្ញាតពីក្រុមប្រឹក្សាភិបាលត្រឹមត្រូវ។

ផ្នែកទី២៖ កម្មវិធីបើកសម្រង់ដេញថ្លៃជួសជុលនិងរៀបចំសាលប្រជុំ ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន ៦ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន LNC-O Construction & Import Export Co., Ltd ក្រុមហ៊ុន Mao davuth Construction.co.,ltd ក្រុមហ៊ុន Dynamic Builder Co., Ltd ក្រុមហ៊ុន DIM REAKSMEY DECOR CO., LTD. ក្រុមហ៊ុន K E D C C CONSTRUCTION & IMPORT EXPORT CO., LTD, និងក្រុមហ៊ុន MEC។ ចំពោះនីតិវិធី និងដំណើរការគឺដូចគ្នាទៅនឹងការបើកសម្រង់ដេញថ្លៃរបស់ផ្នែកទី១ដែរ។ កម្មវិធីត្រូវបានបញ្ចប់នៅវេលាម៉ោង១១ព្រឹកក្រោមបរិយាកាសរីករាយ និងយកចិត្តទុកដាក់។

 

 

Comments