ថ្ងៃទី២
នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទីពីរនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖
ការអប់រំនៅសតវត្សរ៍ទី២១៖
- អន្តរកាលក្នុងវិស័យអប់រំ (ការផ្លាស់ប្ដូរពីសតវត្សទី២០ ទៅសតវត្សទី២១
- ទ្រឹស្ដី ថេល័រ (Taylorism)
- បំណិនសតវត្សរ៍ទី២១ (4Cs, IMT, FLIPS)
- បញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអប់រំនៅសតវត្សរ៍ទី២១
- ការយល់ដឹងអំពីការកែទម្រង់ដំណើរការបង្រៀន និងរៀននៅកម្ពុជា និងវិធីសាស្ត្រថ្មីដើម្បីកែលម្អការអនុវត្តការបង្រៀនក្នុងសាលារៀនជំនាន់ថ្មី
- ការសិក្សាបែបបញ្ញាត្តិ
- ការសិក្សាបែបចម្រុះ (Blended Learning) ថ្នាក់រៀនត្រឡប់
- ការគ្រប់គ្រងថ្នាក់រៀន (Classroom Management Skills)
- អ្វីទៅជាការគ្រប់គ្រងថ្នាក់រៀន?
- វិន័យថ្នាក់រៀន
- ការរក្សាសន្ទុះកម្លាំងចលករ (Momentum) នៅពេលកំពុងបង្រៀន
- ការស្វែងយល់អំពីបន្ទប់ពិសោធន៍
- ការប្រើប្រាស់បន្ទប់មុខវិជ្ជា
- បណ្ណាល័យសតវត្សទី២១
ការបង្រៀនតាមតម្រូវការសិស្ស (Differentiated Instruction)៖
- ផលអាក្រក់នៃការដាក់ស្លាកសិស្ស (Danger of Student Labeling)
- គោលការណ៍គ្រឹះ
- ពហុបញ្ញា (Multiple Intelligences)
- ក្រុមផ្សេងៗនៃសិស្ស និងកត្តាគួរជៀសវាង…។
កម្រងរូបភាពថ្ងៃទី២