ការបញ្ជ្រាប AI ទៅក្នុងវិស័យអប់រំ

ក្រសួងអប់រំផ្តើមបញ្ជ្រាបបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ ‎រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី បានរៀបចំបទបង្ហាញស្ដីពីការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្ប‌‎និម្មិត (AI) សម្រាប់ការបង្រៀន និងរៀន នៅវិទ្យាល័យព្រែកលៀប ជូនដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោម‌‎អធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមការងារ និងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារបង្រៀន និងរៀន។ ឯកឧត្តមបានបន្ថែមថា ពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅមុខ ហេតុនេះយើងចាំបាច់ត្រូវបង្កើ្តតគោលនយោបាយដើម្បីតម្រង់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តបានច្បាស់លាស់។ ឯកឧត្ដម បានផ្តល់អនុសាសន៍ថា ជំហានដំបូងគួរប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រជាមុនសិន។ ក្នុងនាមជាគ្រូបង្រៀនចាំបាច់ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការបង្រៀនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១

សៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១ ដឹកនាំដោយលោក ពេជ្រ សុភឿនមន្ត្រីទទួលបន្ទុកផ្នែកបណ្ណាល័យ ដោយមានលោកគ្រូ អ្នកគ្រូចូលរួមពីគ្រប់បណ្ដាសាលាជំនាន់ថ្មីទាំង ១៣សាលា មានអ្នកចូលរួមចំនួន ៣៥នាក់ ដោយចែកចេញជា ២វគ្គគឺ វគ្គទី១ ការគ្រប់គ្រងបណ្ណាល័យទូទៅ និងវគ្គទី២ កម្មវិធីគ្រប់គ្រងបណ្ណាល័យ PMB។ សកម្មភាពបណ្ដុះបណ្ដាលក្នុងរយៈពេលទាំងបួនថ្ងៃរួមមាន៖ ការអប់រំសតវត្សរ៍ទី២១ រួមមាន ការបង្ហាញចំពោះវិស័យអប់រំក្នុងសតវត្សរ៍ទី២០ និងទស្សនៈថេល័រនិយម បង្ហាញពីវីដេអូស្ដីពីទ្រឹស្ដីនិយមរបស់លោកថេល័រនៅក្នុងសតវត្សរ៍ទី២០ ការអប់រំក្នុងសតវត្សរ៍ទី២១ និងវីដេអូបង្ហាញពីការអប់រំក្នុងសតវត្សរ៍ទី២១ ការរៀបចំធនធានរូបវន្ត និងឌីជីថល រួមមាន បទបង្ហាញវីដេអូដោយបណ្ណារក្សដែលធ្វើការនៅក្នុងបណ្ណាល័យសតវត្សរ៍ទី២១ ការអនុវត្តឱ្យអ្នកចូលរួមស្វែងរក ដកស្រង់ឧទាហរណ៍ជាក់លាក់ពីវីដេអូដែលសង្កេតឃើញអំពីគោលការណ៍ណែនាំដែលបានពិពណ៌នានៅក្នុងផ្នែកទី២នៃសៀវភៅស្ដង់ការបណ្ណាល័យសតវត្សរ៍ទី២១ (ទីតាំង និងបរិវេណ ការរៀបចំបរិវេណ) និងលទ្ធភាពប្រើប្រាស់ជារូបវន្ត និងឌីជីថល។ Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធរំលឹកជាមុន សម្រាប់សាលាជំនាន់ថ្មីអរញ្ញរង្សី និងព្រះអង្គឌួង

#សៀមរាប កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំជាវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមករា ឆ្នាំ២០២៤  លើការប្រើប្រាស់ប្រព័ន្ធរំឮកជាមុនហៅកាត់ជាភាសាបរទេសថា EWS សម្រាប់សាលារៀនជំនាន់ថ្មីពីរដែលទើបនឹងបង្កើតគឺនៅ អនុវិទ្យាល័យ អរញ្ញរង្សី ខេត្តសៀមរាប និងវិទ្យាល័យព្រះអង្គឌួងនៅខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីសម្រួលដល់ការគ្រប់គ្រងលើការងារបង្រៀន និងរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤។ កម្មវិធីនេះដឹកនាំដោយលោក ជិន ភិរុណ ប្រធានក្រុមអាយស៊ីធី និងសម្របសម្រួលដោយមន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះផ្ដោតជាសំខាន់ទៅលើ ដំណើរនៃការគ្រប់គ្រងសាលារៀនដោយប្រើបច្ចេកវិទ្យាឌីជីថល ការបង្កើតសាលារៀន អគារ បន្ទប់ បង្កើតគណនីនាយក គ្រូ សិស្សនៅក្នុងប្រព័ន្ធ ការបង្កើតថ្នាក់រៀន បង្កើតកាលវិភាគសិក្សា ការគ្រប់គ្រងវត្តមានសិស្ស ការពិនិត្យលើឥរិយាបថសិស្ស ការបញ្ចូលពិន្ទុ គ្រប់គ្រងពិន្ទុ លទ្ធផលសិក្សាជាដើម។ គួរបញ្ជាក់ផងដែរ ប្រព័ន្ធរំឮកជាមុននេះបានដាក់ដំណើរការសាកល្បងក្នុងឆ្នាំសិក្សាកន្លងមកទៅលើសាលារៀនជំនាន់ថ្មីមួយចំនួន និងសាលាផ្សេងៗទៀតដែលស្និតនៅក្នុងគម្រោងនានារបស់អង្គការខេប ដោយឡែកនៅសាលារៀនជំនាន់ថ្មីដទៃទៀតដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ ព្រែកលៀប Read More …

សិក្ខាសាលាស្ដីពី កម្មវិធី M-Learning និង បណ្ណាល័យសតវត្សរ៍ទី២១

វិទ្យាល័យព្រែកលៀប៖   នៅថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំសិក្ខាសាលាស្ដីពីកម្មវិធី M-Learning និង បណ្ណាល័យសតវត្សរ៍ទី២១ ជូនដល់លោកគ្រូ អ្នកគ្រូទទួលបន្ទុកផ្នែកបណ្ណាល័យ និងលោកគ្រូ អ្នកគ្រូ ផ្នែកអាយស៊ីធី ដែលមានអ្នកចូលរួមសរុបចំនួន  មកពីបឋម និងវិទ្យាល័យចំនួន ៤គឺ មកពី វិទ្យាល័យ ព្រែកលៀប វិទ្យាល័យព្រះស៊ីសុវត្ថិ  វិទ្យាល័យ វិទ្យាល័យព្រែកអញ្ចាញ ខេត្តកណ្ដាល និងបឋមសិក្សាព្រះរាជអគ្គមហេសីខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួល របស់លោក ពេជ្រ សុភឿន មន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី។ ខ្លឹមសារសំខាន់ៗនៃសិក្ខាសាលានេះរួមមាន៖ ការបណ្ដុះបណ្ដាលទី១(Training 1) ការដាក់ស្លាកសញ្ញា (Labeling) បញ្ជីសារពើភ័ណ្ឌរបស់ថេប្លេត (Tablet Inventory) កំណត់ហេតុនៃការផ្លាស់ប្ដូរ Read More …

ដំណើរការបើកសម្រង់ដេញថ្លៃផ្គត់ផ្គង់កុំព្យូទ័រសម្រាប់គ្រូ សិស្ស និង រៀបចំសាលប្រជុំ សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង៨ព្រឹក កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំមួយស្ដីពី ការបើកសម្រង់ដេញថ្លៃផ្គត់ផ្គង់កុំព្យូទ័រសម្រាប់គ្រូ សិស្ស និង រៀបចំសាលប្រជុំ សម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ លោក ហ៊ិន ស៊ីមហួន អនុប្រធានប្រតិបត្តិអង្គការខេប នៅសាលប្រជុំនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ក្នុងកិច្ចប្រជុំនេះផ្ដោតលើផ្នែកសំខាន់ពីរគឺ សម្ភារៈបច្ចេកវិទ្យា និង សម្ភារៈជួសជុល រៀបចំសាលប្រជុំ។ ផ្នែកទី១៖ កម្មវិធីបើកសម្រង់ដេញថ្លៃសម្ភារៈបច្ចេកវិទ្យា (កុំព្យូទ័រ ម៉ាស៊ីនបម្រើ ម៉ូនីទ័រ កុំព្យូទ័រមីនី ម៉ាស៊ីនស្លាយ…)។ ចាប់ផ្ដើមពីម៉ោង ៨ និង១៥នាទីព្រឹកដោយមានការចូលរួមដេញថ្លៃពីក្រុមហ៊ុនចំនួន៥ រួមមាន ក្រុមហ៊ុន Read More …

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ

នាថ្ងៃទី០៩ ខែឧសភា ​ឆ្នាំ ២០២៣ នៅសាលប្រជុំនៅសាលប្រជុំ វិទ្យាល័យជំនាន់ថ្មី ព្រែកលៀប រាជធានីភ្នំពេញ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ ដែលចាប់ផ្ដើមនៅម៉ោង ៨ព្រឹក ដោយមានការចូលរួមដ៏ខ្ពស់ពីប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ឯកឧត្តម ឡោ ឆវណ្ណា និងសមាជិក សមាជិកា លោក ហិន ស៊ីមហួន លោក អ៊ុល រុន ថ្នាក់ដឹកនាំអង្គការខេប ប្រធានក្រុមដឹកនាំ កម្មវិធី មន្ត្រីជំនាញ ព្រមទាំងគណនាយកមកពីតាមបណ្ដាសាលារៀនជំនាន់ថ្មីផងដែរ។ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធាននៃក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ បានមានមតិស្វាគមន៍នៃអង្គពិធី និងសួរសុខទុក្ខសមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ។ បន្ទាប់មកមានបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២-២០២៣ របស់ពីរសាលាគឺ៖ Read More …