ការបញ្ជ្រាប AI ទៅក្នុងវិស័យអប់រំ

ក្រសួងអប់រំផ្តើមបញ្ជ្រាបបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ ‎រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី បានរៀបចំបទបង្ហាញស្ដីពីការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្ប‌‎និម្មិត (AI) សម្រាប់ការបង្រៀន និងរៀន នៅវិទ្យាល័យព្រែកលៀប ជូនដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោម‌‎អធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមការងារ និងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារបង្រៀន និងរៀន។ ឯកឧត្តមបានបន្ថែមថា ពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅមុខ ហេតុនេះយើងចាំបាច់ត្រូវបង្កើ្តតគោលនយោបាយដើម្បីតម្រង់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តបានច្បាស់លាស់។ ឯកឧត្ដម បានផ្តល់អនុសាសន៍ថា ជំហានដំបូងគួរប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រជាមុនសិន។ ក្នុងនាមជាគ្រូបង្រៀនចាំបាច់ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការបង្រៀនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី

នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន កំពង់ចាម កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី (NGS Website) ក្រោមការសម្របសម្រួលរបស់លោក ជិន ភិរុណ លោក ឈួន តារា លោក ខេវិនក្រុមការងារ ICT នៅអង្គការខេប និងមានការចូលរួមពីសំណាក់គណនាយក លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីបណ្ដាសាលារៀនជំនាន់ថ្មីទាំង៩ រួមមាន វិទ្យាល័យព្រែកលៀប វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង វិទ្យាល័យ ហ៊ុន សែន Read More …

ដំណើរទស្សនកិច្ចសិក្សាពីអនុគណៈកម្មការវាយតម្លៃសាលារៀន

ចាប់ពីថ្ងៃទី៩ ដល់១៧ ខែមករា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំទស្សនកិច្ចសិក្សាសាលារៀនជំនាន់ថ្មីទាំងដប់ ពីអនុគណៈកម្មការវាយតម្លៃសាលារៀន ក្នុងគោលបំណង៖ ១. ការប្រកាសពីសុពលភាពនៃវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំសាលារៀនជំនាន់ថ្មី។ ២. ការត្រួតពិនិត្យសាកល្បងលើលក្ខណៈវិនិច្ឆ័យទាំង២៤របស់ការទទួលស្គាល់គុណពភាពអប់រំសាលារៀនជំនាន់ថ្មីជាដំណាក់ (Formative) ដើម្បីផ្ដល់លទ្ធភាពឱ្យសាលាបានកែលម្អចំណុចខ្វះខាត។ ៣. ស្វែងយល់ពីបញ្ហាផ្សេងៗរបស់សាលារៀនកំឡុងពេលដំណើរការខែដំបូងនៃបវេសនកាល។    

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

សម្រាប់ថ្ងៃទី៨ ទី៩ និងទី១០ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៨ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទបីថ្ងៃចុងក្រោយនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖ ការបង្កើតផែនការតេស្ដ ការតែងសំណួរមិនលម្អៀង ការតែងសំណួរលម្អៀង ធនាគារសំណួរ ការវិភាគ និងការបង្កើតធនាគារសំណួរ ការប្រើប្រាស់ ICT ក្នុងការបង្រៀន៖ ការយល់ដឹងពី Digital Literacy + Online Safety (Meta + Asean Read More …

ជ្រើសរើស គិលានុបដ្ឋាក គិលានុបដ្ឋាយិកា

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិគ្រួសារត្រកូលហ្រែងស៍ (FFF) និងអង្គការឆាលហ្វានកម្ពុជា ដើម្បីអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រែកលៀប និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង និងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែក មួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា  ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាល កិច្ចល្អ នៅក្នុងវិស័យអប់រំ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការស្វែងរកគិលានុបដ្ឋាក គិលានុបដ្ឋាយិកា Read More …

ប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ឆ្នាំ២០២២ (លើកទី២)

ថ្ងៃបីកើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទីម្ភៃប្រាំពីរ ខែតុលា ឆ្នាំពីរពាន់ម្ភៃ ពីរ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពសា លារៀននិងការអនុវត្តសកម្មភាពសាលារៀនកាលពីពេលកន្លងមក នៅសាលប្រជុំតូចនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញ ចូលរួមពីឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងជាអគ្គនាយករង នៃអគ្គ នាយកដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកក្រុមប្រឹក្សាភិបាល មន្រ្តីកម្មវិធីសាលារៀនជំនាន់ថ្មី គណៈនាយក​សាលារៀនទាំងអស់ចំនួន ២៣នាក់ ស្រ្តី២នាក់។ កិច្ចប្រជុំនេះមានគោលបំណង៖ រាយការណ៍ពីវឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២ បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង បទបង្ហាញពីវឌ្ឍនភាពនៃបឋមសិក្សា Read More …