ការបញ្ជ្រាប AI ទៅក្នុងវិស័យអប់រំ

ក្រសួងអប់រំផ្តើមបញ្ជ្រាបបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ ‎រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី បានរៀបចំបទបង្ហាញស្ដីពីការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្ប‌‎និម្មិត (AI) សម្រាប់ការបង្រៀន និងរៀន នៅវិទ្យាល័យព្រែកលៀប ជូនដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោម‌‎អធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមការងារ និងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារបង្រៀន និងរៀន។ ឯកឧត្តមបានបន្ថែមថា ពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅមុខ ហេតុនេះយើងចាំបាច់ត្រូវបង្កើ្តតគោលនយោបាយដើម្បីតម្រង់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តបានច្បាស់លាស់។ ឯកឧត្ដម បានផ្តល់អនុសាសន៍ថា ជំហានដំបូងគួរប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រជាមុនសិន។ ក្នុងនាមជាគ្រូបង្រៀនចាំបាច់ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការបង្រៀនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១

សៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងបណ្ណាល័យសតវត្សរ៍ទី២១ ដឹកនាំដោយលោក ពេជ្រ សុភឿនមន្ត្រីទទួលបន្ទុកផ្នែកបណ្ណាល័យ ដោយមានលោកគ្រូ អ្នកគ្រូចូលរួមពីគ្រប់បណ្ដាសាលាជំនាន់ថ្មីទាំង ១៣សាលា មានអ្នកចូលរួមចំនួន ៣៥នាក់ ដោយចែកចេញជា ២វគ្គគឺ វគ្គទី១ ការគ្រប់គ្រងបណ្ណាល័យទូទៅ និងវគ្គទី២ កម្មវិធីគ្រប់គ្រងបណ្ណាល័យ PMB។ សកម្មភាពបណ្ដុះបណ្ដាលក្នុងរយៈពេលទាំងបួនថ្ងៃរួមមាន៖ ការអប់រំសតវត្សរ៍ទី២១ រួមមាន ការបង្ហាញចំពោះវិស័យអប់រំក្នុងសតវត្សរ៍ទី២០ និងទស្សនៈថេល័រនិយម បង្ហាញពីវីដេអូស្ដីពីទ្រឹស្ដីនិយមរបស់លោកថេល័រនៅក្នុងសតវត្សរ៍ទី២០ ការអប់រំក្នុងសតវត្សរ៍ទី២១ និងវីដេអូបង្ហាញពីការអប់រំក្នុងសតវត្សរ៍ទី២១ ការរៀបចំធនធានរូបវន្ត និងឌីជីថល រួមមាន បទបង្ហាញវីដេអូដោយបណ្ណារក្សដែលធ្វើការនៅក្នុងបណ្ណាល័យសតវត្សរ៍ទី២១ ការអនុវត្តឱ្យអ្នកចូលរួមស្វែងរក ដកស្រង់ឧទាហរណ៍ជាក់លាក់ពីវីដេអូដែលសង្កេតឃើញអំពីគោលការណ៍ណែនាំដែលបានពិពណ៌នានៅក្នុងផ្នែកទី២នៃសៀវភៅស្ដង់ការបណ្ណាល័យសតវត្សរ៍ទី២១ (ទីតាំង និងបរិវេណ ការរៀបចំបរិវេណ) និងលទ្ធភាពប្រើប្រាស់ជារូបវន្ត និងឌីជីថល។ Read More …