កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨ៈ០០ព្រឹក កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំមួយស្ដីព«​កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ» ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៅសាលប្រជុំ វិទ្យាល័យ ហ៊ុនសែន កំពង់ចាម ខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី ខ្លឹមសារ និងសកម្មភាពសំខាន់ៗក្នុងកិច្ចប្រជុំនេះរួមមាន៖ ១. មតិចាប់ផ្ដើមបើកកម្មវិធីនៃអង្គប្រជុំ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី បានផ្តល់មតិស្វាគមន៍ដល់សមាជិកអង្គប្រជុំ និងបានប្រកាសបើកកម្មវិធីនៃអង្គប្រជុំ។ ២. របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ ដោយលោក បេង ហេង នាយកសាលាបឋមសិក្សា អនុវត្តន៍ ហ៊ុនសែន និងលោក Read More …

សិក្ខាសាលាមូលដ្ឋានរយៈពេល១០ថ្ងៃសម្រាប់គ្រូបង្រៀនថ្មី

ព្រៃវែងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាមូលដ្ឋាន១០ថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង និង អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ហ៊ឹម ស៊ីមហួន អនុប្រធានអង្គការខេប លោក អ៊ុល រុន ទីប្រឹក្សាជាតិជាន់ខ្ពស់ និងជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី និងការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងពីរប្រមាណជា ៦០នាក់។ ក្នុងសិក្ខាសាលារយៈពេល ១០ថ្ងៃនេះ បានលើកឡើងនូវប្រធានបទសំខាន់ៗជាច្រើនដូចជា៖ ការតម្រង់ទិសសាលារៀនជំនាន់ថ្មី៖ ការបង្ហាញពីវីដេអូអំពីសាលារៀនជំនាន់ថ្មី ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី៖ បណ្ណាល័យសតវត្សទី ២១ ការប្រើ Read More …

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ

       រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប បានសហការគ្នាដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា។        ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ បានវាយតម្លៃខ្ពស់ កោតសរសើរ និងអបអរសាទរចំពោះ ក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន Read More …

សន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ

សន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ Dr. Sounieng, Director of the Faculty of Education at the National University of Laos , Dr. Wichian Chaiyabang, Director of the Lamplaimat Patana Foundation Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពី Observic សម្រាប់សាលារៀនជំនាន់ថ្មី

កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំប្រើប្រាស់ទម្រង់មួយឈ្មោះថា Observic សម្រាប់សាលារៀនជំនាន់ថ្មីកម្រិតវិទ្យាល័យបានប្រើប្រាស់ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយគ្រូបង្រៀន ទៅលើកិច្ចការបង្រៀនរបស់គាត់ឱ្យកាន់តែមានភាពល្អប្រសើរ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ មិនត្រឹមតែប៉ុណ្ណោះ មិនត្រឹមតែគ្រូនៅក្នុងសាលាមួយប៉ុណ្ណោះទេដែលទទួលបានការត្រួតពិនិត្យ ផ្ដល់យោបល់ពីគណៈគ្រប់គ្រង ប្រធានក្រុមបច្ចេកទេស គ្រូប្រឹក្សាគរុកោសល្យនៅក្នុងសាលារបស់ខ្លួន គឺគ្រូអាចទទួលបានមតិត្រឡប់ គំនិតយោបល់ល្អពីអ្នកមានបទពិសោធន៍នៅក្នុងបណ្ដាញសាលាជំនាន់ថ្មីទាំងមូលតែម្ដង (ការប្រឹក្សាឆ្លងសាលា)។ ហើយអ្វីដែលពិសេសខ្លាំងជាងនេះទៅទៀត រាល់វីដេអូល្អៗគឺត្រូវបានរក្សាទុកក្នុង «ការអនុវត្តល្អ» សម្រាប់ចែករំលែកទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតដើម្បីយកជាបទពិសោធន៍ អនុវត្តតាម ឬច្នៃប្រឌិតឱ្យកាន់តែប្រសើរជាងនេះទៅទៀត។ តើអ្វីទៅជាកម្មវិធី Observic? កម្មវិធី Observic គឺជាប្រព័ន្ធផ្ដល់ព័ត៌មានត្រឡប់លើការអនុវត្តការរៀន និងបង្រៀនពីចម្ងាយ និងចែករំលែកការអនុវត្តល្អៗដោយភាពងាយស្រួល។ កម្មវិធី Observic ជំនួសឱ្យការវាយតម្លៃផ្ទាល់ (ទល់មុខគ្នា) ហើយសន្សំសំចៃពេលវេលា និងថវិកា ទៅលើការបណ្តុះបណ្តាល ការបង្វឹក ការផ្ដល់ប្រឹក្សាគរុកោសល្យ ការអនុលោមតាម ការធានាគុណភាព និងការជ្រើសរើសបុគ្គលិក។ កម្មវិធី Read More …

វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី

នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន កំពង់ចាម កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី (NGS Website) ក្រោមការសម្របសម្រួលរបស់លោក ជិន ភិរុណ លោក ឈួន តារា លោក ខេវិនក្រុមការងារ ICT នៅអង្គការខេប និងមានការចូលរួមពីសំណាក់គណនាយក លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីបណ្ដាសាលារៀនជំនាន់ថ្មីទាំង៩ រួមមាន វិទ្យាល័យព្រែកលៀប វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង វិទ្យាល័យ ហ៊ុន សែន Read More …

ដំណើរទស្សនកិច្ចសិក្សាពីអនុគណៈកម្មការវាយតម្លៃសាលារៀន

ចាប់ពីថ្ងៃទី៩ ដល់១៧ ខែមករា ឆ្នាំ២០២៣ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំទស្សនកិច្ចសិក្សាសាលារៀនជំនាន់ថ្មីទាំងដប់ ពីអនុគណៈកម្មការវាយតម្លៃសាលារៀន ក្នុងគោលបំណង៖ ១. ការប្រកាសពីសុពលភាពនៃវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំសាលារៀនជំនាន់ថ្មី។ ២. ការត្រួតពិនិត្យសាកល្បងលើលក្ខណៈវិនិច្ឆ័យទាំង២៤របស់ការទទួលស្គាល់គុណពភាពអប់រំសាលារៀនជំនាន់ថ្មីជាដំណាក់ (Formative) ដើម្បីផ្ដល់លទ្ធភាពឱ្យសាលាបានកែលម្អចំណុចខ្វះខាត។ ៣. ស្វែងយល់ពីបញ្ហាផ្សេងៗរបស់សាលារៀនកំឡុងពេលដំណើរការខែដំបូងនៃបវេសនកាល។    

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

សម្រាប់ថ្ងៃទី៨ ទី៩ និងទី១០ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៨ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទបីថ្ងៃចុងក្រោយនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖ ការបង្កើតផែនការតេស្ដ ការតែងសំណួរមិនលម្អៀង ការតែងសំណួរលម្អៀង ធនាគារសំណួរ ការវិភាគ និងការបង្កើតធនាគារសំណួរ ការប្រើប្រាស់ ICT ក្នុងការបង្រៀន៖ ការយល់ដឹងពី Digital Literacy + Online Safety (Meta + Asean Read More …