ជ្រើសរើស គិលានុបដ្ឋាក គិលានុបដ្ឋាយិកា

អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិគ្រួសារត្រកូលហ្រែងស៍ (FFF) និងអង្គការឆាលហ្វានកម្ពុជា ដើម្បីអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រែកលៀប និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង និងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែក មួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា  ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាល កិច្ចល្អ នៅក្នុងវិស័យអប់រំ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការស្វែងរកគិលានុបដ្ឋាក គិលានុបដ្ឋាយិកា Read More …

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី៧ នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៧ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទី៧ នេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖  ការវាយតម្លៃសិស្សក្នុងថ្នាក់រៀន    ផ្នែកទី១៖ គោលការណ៍មូលដ្ឋាន និងបញ្ញាត្តិនៃការវាយតម្លៃ ប្រភេទនៃការវាយតម្លៃ៖ ការវាយតម្លៃបែបដំណាក់ និងបែបសរុប ការបកស្រាយពិន្ទុតេស្ដ៖ ការវាយតម្លៃបែបចំណាត់ថ្នាក់ និងការវាយតម្លៃបែបលក្ខណៈវិនិច្ឆ័យ ចរិតលក្ខណៈនៃពិន្ទុ និងការប្រឡងដែលល្អ  ផ្នែកទី២៖ យុទ្ធសាស្ត្ររៀបចំ និងបង្កើតតេស្ដ ការសរសេរវត្ថុបំណង កម្រងរូបភាពសម្រាប់ថ្ងៃទី៧៖   Read More …

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី៦ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៦ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទី៦ នេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖ ការសិក្សាបែបគម្រោង និងក្លឹបមុខវិជ្ជា៖ គោលបំណងនៃវគ្គសិក្សា តើរៀនដើម្បីអ្វី? តើអ្វីជាការរៀនពិតប្រាកដ តើការសិក្សាបែបគម្រោងជាអ្វី? ប្រភេទនៃការសិក្សាបែបគម្រោងដែលគ្រូអាចរៀបចំបាន ការវាយតម្លៃការសិក្សាបែបគម្រោងរបស់សិស្ស ការប្រៀបធៀបរវាងក្លឹបមុខវិជ្ជា និងការសិក្សាបែបគម្រោង ទស្សនៈទូទៅស្ដីពីការបង្រៀនតាមទម្លាប់ និងការបង្រៀនបែបបង្កើតថ្មី ការសិក្សាបែបគម្រោង និងក្លឹបសិក្សានឹងជួយសិស្សអភិវឌ្ឍបំណិននៃការគិតស្របតាមទ្រឹស្ដី Bloom Taxonomy ការធ្វើផែនការចំពោះសិស្ស ការសិក្សាបែបគម្រោងរបស់អ្នក កិច្ចការ៖ Read More …

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី៣ ទី៤ និងទី៥ នៅថ្ងៃ ទី២១ ទី២២ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ ទី៤ និងទី៦នៃកម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទទាំង៣ថ្ងៃ នេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖ ប្រធានបទសម្រាប់ថ្ងៃទី៣៖ ការសិក្សាបែបស្ថាបនានិយម (Constructivist Learning) មេរៀនទី១៖ តើការសិក្សាបែបស្ថាបនានិយមគឺជាអ្វី? ការផ្សាភ្ជាប់ការិក្សាបែបស្ថាបនានិយម និងទ្រឹស្ដីសិក្សាផ្សេងៗ និយមន័យការសិក្សាបែបស្ថាបនានិយម គោលការណ៍សំខាន់ៗនៃការសិក្សាបែបស្ថាបនានិយម ហេតុអ្វីបានជាការសិក្សាបែបស្ថាបនានិយមមានប្រសិទ្ធភាព? មេរៀនទី២៖ ការអនុវត្តការសិក្សាបែបស្ថាបនានិយមនៅក្នុងថ្នាក់រៀន ការផ្សាភ្ជាប់ការសិក្សាបែបស្ថាបនានិយម Read More …

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

ថ្ងៃទី២ នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃទីពីរនេះគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម និងការបែងចែកក្រុមស្របពេលគ្នាទៅតាមបន្ទប់ លើប្រធានបទសំខាន់ៗដូចជា៖ ការអប់រំនៅសតវត្សរ៍ទី២១៖ អន្តរកាលក្នុងវិស័យអប់រំ (ការផ្លាស់ប្ដូរពីសតវត្សទី២០ ទៅសតវត្សទី២១ ទ្រឹស្ដី ថេល័រ (Taylorism) បំណិនសតវត្សរ៍ទី២១ (4Cs, IMT, FLIPS) បញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអប់រំនៅសតវត្សរ៍ទី២១ ការយល់ដឹងអំពីការកែទម្រង់ដំណើរការបង្រៀន និងរៀននៅកម្ពុជា និងវិធីសាស្ត្រថ្មីដើម្បីកែលម្អការអនុវត្តការបង្រៀនក្នុងសាលារៀនជំនាន់ថ្មី ការសិក្សាបែបបញ្ញាត្តិ ការសិក្សាបែបចម្រុះ (Blended Learning) ថ្នាក់រៀនត្រឡប់ Read More …

សិក្ខាសាលាមូលដ្ឋានសម្រាប់កម្មវិធីសាលាជំនាន់ថ្មី ១៩-២៨ ធ្នូ ២០២២

នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្មវិធីសាលារៀនជំនាន់ថ្មីរបស់អង្គការខេប បានរៀបចំសិក្ខាសាលាមូលដ្ឋានសម្រាប់គ្រូថ្មីដែលនឹងត្រូវបម្រើការងារនៅតាមសាលារៀនជំនាន់ថ្មីទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយគ្រូប្រឹក្សាគរុកោសល្យ ក្រោមការសម្របសម្រួលរបស់មន្រ្តីកម្មវិធី។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន គណៈគ្រប់គ្រងតាមសាលាជំនាន់ថ្មី គ្រូប្រឹក្សាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីបណ្ដាសាលាជំនាន់ថ្មីទាំងអស់ប្រមាណជាង ១០០នាក់។ សម្រាប់ប្រធានបទថ្ងៃដំបូងគឺជាការជួបប្រជុំរួមគ្នានៅក្នុងសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនកំពង់ចាម លើប្រធានបទសំខាន់ៗដូចជា៖ ការតម្រង់ទិសសាលារៀនជំនាន់ថ្មី ការបង្ហាញពីវីដេអូសាលារៀនជំនាន់ថ្មី ធាតុសំខាន់ៗក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី (បណ្ណាល័យសតវត្សរ៍ទី២១, ការប្រើប្រាស់ ICT ក្នុងការបង្រៀន, បន្ទប់មុខវិជ្ជា, ការផ្ដល់សិទ្ធិអំណាចដល់សិស្ស …) គោលការណែនាំប្រតិបត្តិសាលារៀនជំនាន់ថ្មី គោលការណ៍ស្នូលនៃសាលារៀនជំនាន់ថ្មី លក្ខណៈវិនិច្ឆ័យសាលារៀនជំនាន់ថ្មី និងកត្តាវាស់វែងផ្សេងៗទៀត (NGS Matric) ការវាយតម្លៃទទួលស្គាល់គុណភាព   ក្របខ័ណ្ឌអភិវឌ្ឍន៍គ្រូបង្រៀន ការអភិវឌ្ឍសំណុំឯកសារគ្រូបង្រៀន ផែនការគន្លងអាជីពគ្រូបង្រៀន មូលហេតុដែលយើងត្រូវធ្វើផែនការអភិវឌ្ឍន៍អាជីពគ្រូបង្រៀន ការធ្វើផែនការ Read More …

សិក្ខាសាលាសម្រាប់គ្រូប្រឹក្សាគរុកោសល្យ ដើម្បីសម្របសម្រួលសិក្ខាសាលាមូលដ្ឋាន

គម្រោងសាលារៀនជំនាន់ថ្មីដែលប្រតិបត្តិដោយអង្គការខេបបានរៀបចំជាសិក្ខាសាលាសម្រាប់អ្នកសម្របសម្រួលដែលជា គ្រូប្រឹក្សាគរុកោសល្យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២២  ដើម្បីបន្តដឹកនាំសិក្ខាសាលាមូលដ្ឋានជូនដល់លោកគ្រូ អ្នកគ្រូដែលទើបប្រឡងជាប់ជាគ្រូបង្រៀននៅតាមសាលារៀនជំនាន់ថ្មីប្រមាណ ៨១នាក់។         គោលបំណង បង្កើតប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំតាមសាលារៀនក្នុងឆ្នាំសិក្សាថ្មី។ លើកកម្ពស់/រៀបចំផែនការនិរន្តរភាពទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្រោមគោលនយោបាយសាលារៀនជំនាន់ថ្មី ពោលគឺការគ្រប់គ្រងតាមសាលារៀន។ លើកកម្ពស់អភិបាលកិច្ចសាលារៀនដោយផ្ដោតលើកត្តាបីសំខាន (១) ការគ្រប់គ្រងនិងដឹកនាំ (២) នវានុវត្តន៍អប់រំ និង(៣)ឆន្ទៈ ពង្រឹងការយល់ដឹងរួមគ្នាអំពីបញ្ញាត្តិ និងប្រធានបទសំខាន់ៗក្នុងចំណោមអ្នកសម្របសម្រួលសិក្ខាសាលា។ បង្ហាញពីរបៀបវារៈសម្រាប់សិក្ខាសាលាមូលដ្ឋានដែលធ្វើឡើងនៅខេត្តកំពង់ចាម១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២    ខ្លឹមសារដែលត្រូវធ្វើការបណ្ដុះបណ្ដាលរួមមាន វិធីសាស្ត្របង្រៀន តិចនិចបង្រៀន ការប្រើប្រាស់ឧបករណ៍អាយស៊ីធី ផែនការគន្លងអាជីព ជំនាញទន់ ស្ទែម Read More …

ប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ឆ្នាំ២០២២ (លើកទី២)

ថ្ងៃបីកើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទីម្ភៃប្រាំពីរ ខែតុលា ឆ្នាំពីរពាន់ម្ភៃ ពីរ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពសា លារៀននិងការអនុវត្តសកម្មភាពសាលារៀនកាលពីពេលកន្លងមក នៅសាលប្រជុំតូចនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញ ចូលរួមពីឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងជាអគ្គនាយករង នៃអគ្គ នាយកដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកក្រុមប្រឹក្សាភិបាល មន្រ្តីកម្មវិធីសាលារៀនជំនាន់ថ្មី គណៈនាយក​សាលារៀនទាំងអស់ចំនួន ២៣នាក់ ស្រ្តី២នាក់។ កិច្ចប្រជុំនេះមានគោលបំណង៖ រាយការណ៍ពីវឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២ បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម បទបង្ហាញពីវឌ្ឍនភាពនៃវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង បទបង្ហាញពីវឌ្ឍនភាពនៃបឋមសិក្សា Read More …