នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ នៅសាលប្រជុំនៅសាលប្រជុំ វិទ្យាល័យជំនាន់ថ្មី ព្រែកលៀប រាជធានីភ្នំពេញ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ ដែលចាប់ផ្ដើមនៅម៉ោង ៨ព្រឹក ដោយមានការចូលរួមដ៏ខ្ពស់ពីប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ឯកឧត្តម ឡោ ឆវណ្ណា និងសមាជិក សមាជិកា លោក ហិន ស៊ីមហួន លោក អ៊ុល រុន ថ្នាក់ដឹកនាំអង្គការខេប ប្រធានក្រុមដឹកនាំ កម្មវិធី មន្ត្រីជំនាញ ព្រមទាំងគណនាយកមកពីតាមបណ្ដាសាលារៀនជំនាន់ថ្មីផងដែរ។ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធាននៃក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ បានមានមតិស្វាគមន៍នៃអង្គពិធី និងសួរសុខទុក្ខសមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ។ បន្ទាប់មកមានបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២-២០២៣ របស់ពីរសាលាគឺ៖ Read More …
