សិក្ខាសាលាសម្រាប់គ្រូប្រឹក្សាគរុកោសល្យ ដើម្បីសម្របសម្រួលសិក្ខាសាលាមូលដ្ឋាន

គម្រោងសាលារៀនជំនាន់ថ្មីដែលប្រតិបត្តិដោយអង្គការខេបបានរៀបចំជាសិក្ខាសាលាសម្រាប់អ្នកសម្របសម្រួលដែលជា គ្រូប្រឹក្សាគរុកោសល្យ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២២  ដើម្បីបន្តដឹកនាំសិក្ខាសាលាមូលដ្ឋានជូនដល់លោកគ្រូ អ្នកគ្រូដែលទើបប្រឡងជាប់ជាគ្រូបង្រៀននៅតាមសាលារៀនជំនាន់ថ្មីប្រមាណ ៨១នាក់។

        គោលបំណង

  • បង្កើតប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំតាមសាលារៀនក្នុងឆ្នាំសិក្សាថ្មី។
  • លើកកម្ពស់/រៀបចំផែនការនិរន្តរភាពទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្រោមគោលនយោបាយសាលារៀនជំនាន់ថ្មី ពោលគឺការគ្រប់គ្រងតាមសាលារៀន។
  • លើកកម្ពស់អភិបាលកិច្ចសាលារៀនដោយផ្ដោតលើកត្តាបីសំខាន (១) ការគ្រប់គ្រងនិងដឹកនាំ (២) នវានុវត្តន៍អប់រំ និង(៣)ឆន្ទៈ
  • ពង្រឹងការយល់ដឹងរួមគ្នាអំពីបញ្ញាត្តិ និងប្រធានបទសំខាន់ៗក្នុងចំណោមអ្នកសម្របសម្រួលសិក្ខាសាលា។
  • បង្ហាញពីរបៀបវារៈសម្រាប់សិក្ខាសាលាមូលដ្ឋានដែលធ្វើឡើងនៅខេត្តកំពង់ចាម១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២

  

ខ្លឹមសារដែលត្រូវធ្វើការបណ្ដុះបណ្ដាលរួមមាន វិធីសាស្ត្របង្រៀន តិចនិចបង្រៀន ការប្រើប្រាស់ឧបករណ៍អាយស៊ីធី ផែនការគន្លងអាជីព ជំនាញទន់ ស្ទែម ការវាយតម្លៃសិស្ស ក្លឹបសិក្សា ការអភិវឌ្ឍការងារគម្រោង ធនាគារសំណួរ ការសរសេរវត្ថុបំណង…។

    

 

Comments